នៅពេលខ្លះ យើងទាំងអស់គ្នាជួប នឹងការស្រេកទឹក ក៏ប៉ុន្តែតើអ្នកអាចស្រម៉ៃ បានទេថា តើវាមានអារម្មណ៍បែបណា នៅពេលស្រែកទឹក អស់រយៈពេលជាច្រើនថ្ងៃ? ប្រសិនបើមនុស្សយើង មិនបានផឹកទឹក អស់រយៈពេលពី៥ ទៅ៦ថ្ងៃ មនុស្សនឹងស្លាប់។ ដោយឡែកអារម្មណ៍ ស្រេកទឹកគឺគ្រាន់តែជាវិធី នៃរាងកាយ ក្នុងការប្រាប់យើង ឲ្យបន្ថែមសារធាតុរាវ តែប៉ុណ្ណោះ។

មូលហេតុដែលនាំឲ្យ មានការស្រេកទឹក គឺបង្កឡើងដោយការផ្លាស់ប្តូរ សារធាតុដែលមាននៅក្នុងអំបិលនៃឈាមរបស់យើង។ ហើយយើងអាចដឹងបានថា មានអំបិល និងទឹកមួយចំនួននៅក្នុឈាមរបស់យើង។ នៅពែលដែលវា មានការផ្លាស់ប្តូរដោយ មានអំបិលកាន់តែច្រើនឡើងៗ ទាក់ទងនឹងទឹកនៅ ក្នុងឈាមរបស់យើង ការស្រេកទឹក ក៏បានកើតឡើង។

មានផ្នែកមួយ នៃខួរក្បាលរបស់យើង គេហៅថា មជ្ឈមណ្ឌលស្រេកទឹក។ វាបានធ្វើការឆ្លើតបជាមួយនឹងអំបិលមួយចំនួន នៅក្នុងឈាមរបស់យើង។ នៅពេលផ្លាស់ប្តូ វាបានបញ្ចួនដំណឹងត្រឡប់ទៅរកបំពង់ក។ ដំណឹងទាំងនេះធ្វើដំណើរ ទៅកាន់ខួរក្បាល ហើយវាបូកបញ្ចូលនូវអារម្មណ៍ បែបនេះដែលធ្វើឲ្យយើង និយាយថាសេ្រកទឹក៕

ផ្តល់សិទ្ធដោយ ៖ខ្មែរថកឃីង