CamNews

តើ​ការ​រួម​ភេទ អាច​បណ្តាល​ឲ្យ គាំង​បេះ​ដូង​ទេ​?

តើការរួមភេទ អាចបណ្តាលឲ្យមាន ជំងឺគាំងបេះដូងទេ? វាពិតប្រាកដណាស់ តាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ​ការ​រួម​ភេទ វា​ពិត​ជា​បណ្តាល​ឲ្យ​មាន​ជំងឺ​គាំង​បេះ​ដូង ទៅលើមនុស្សមួយចំនួន ជាពិសេសលើបុរស ក៏​ប៉ុន្តែ​​អត្រា​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​គាំង​បេះ​ដូង​អំឡុង​ពេល​កំពុង​រួម​ភេទ គឺមានមិនដល់១ភាគរយផង។

បើទោះបីជាជំងឺគាំងបេះដូងកម្រកើតមានក្នុងពេលកំពុងរួមសង្វាស ក៍គ្មាននរណាម្នាក់ចង់ក្លាយជាមនុស្សទាំងអស់នោះដែលគ្មាន សំណាង​ក្នុង​ចំណោម​មនុស្ស​ដ៍​តិច​តួច​បំផុត​ដែលស្លាប់ក្នុងពេល កំពុងរួមភេទទេ។ ដូច្នេះប្រសិនជាអ្នកឬក៏សមាជិក​គ្រួសារ​របស់​អ្នក​មាន​ជំងឺ​បេះ​ដូង និងសរសៃឈាម វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសួរវេជ្ជបណ្ឌិតអំពី សកម្មភាពឬឥរិយាបទរួមភេទ បែបណាដែលមានសុវត្ថិភាពសំរាប់បេះដូង របស់អ្នក។

ឧទាហរណ៍ប្រសិនជាអ្នកទើបតែទទួលរងការឈឺចាប់ ដោយជំងឺបេះដូង អ្នកគួរតែផ្អាកការួមភេទឪ្យបានយ៉ាងតិច២សប្តាហ៍។ ប្រសិន ជា​អ្នក​មាន​ជំងឺ​ខ្សោយ​បេះ​ដូង អ្នក​មិនត្រូវដេកផ្ងាទេនៅពេលដែលកំពុងរួមភេទ (lying on your back) ពី​ព្រោះ ឈាម​ និង​សារ​ធាតុ​រាវ​ផ្សេង​ដែល​មាន​ក្នុង​ខ្លួន អាចនឹងហូរចូលទៅក្នុងសួតរបស់អ្នក នៅពេលកំពុងរួមភេទ។ សកម្មភាពរួមផ្លូវភេទ និងស្ថានភាពបេះដូង អាចមានទំនាក់ទំនងគ្នា តមរបៀបដ៏ស្មុគស្មាញ ដែលមានការលំបាកខ្លាំងបំផុត ក្នុងធ្វើកុំឪ្យបញ្ហាទាំងពីរនេះជំពាក់គ្នាបាន។
ពិតប្រាកដណាស់ អ្នកជំងឺបេះដូងជារឿយៗ មិនសូវមានអារម្មណ៍ល្អនោះទេក្នុងការពិភាក្សាអំពីបញ្ហាលើគ្រែជាមួយដៃគូរជាមួយនឹង​វេជ្ជ​បណ្ឌិត​របស់​ពួក​គេ ហើយ​ចំណែកឯគ្រូពេទក៏ដូច្នេះដែរ។  «ខ្ញុំបានដឹងថា គ្រូពេទ្យមួយចំនួនធំ ពុំ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ ឬ​ក៏​ឆន្ទៈ​​ក្នុង​ការ​ពិភាក្សា និង​ណែ​នាំ​អំពី​បញ្ហា​ផ្លូវ​ភេទ​ដល់​អ្នក​ជំងឺបេះដូងនោះទេ»។ គ្រូពេទទាំងអស់នោះមានការស្ទាក់ស្ទើរក្នុងការជជែកអំពីវា ដូច្នេះពួកគេក៍គេសចេញអំពីការពិភាក្សាទាំងអស់នេះ។

ដូច្នេះ តើអ្នកមានជំងឺបេះដូងទាំងអស់នោះត្រូវធ្វើអ្វី? អ្នកត្រូវត្រៀមរៀបចំសំនួរមួយចំនួនទុកជាមុន មុនពេលទៅអោយពេទ្យ​ពិនិត្យ ដែល​សំនួរ​ទាំង​អស់​នោះ​មាន​ដូច​ជា តើសរីរៈផ្លូវភេទរបស់ខ្ញុំមានការទាក់ទងទៅនឹងបេះដូងទេ? តើបេះដូងរបស់​ខ្ញុំ​មាន​ផល​ប៉ះ​ពាល់​ដោយ​ការ​រួម​ភេទ​ដែរ​ រឺ​ទេ? ហេតុ​អ្វី​ខ្ញុំ​មិន​មាន​អារម្មណ៍មុនពេលរួមភេទ? សំនួរទាំងអស់នេះនឹងត្រូវបានឆ្លើយបំភ្លឺនៅពេលដែល អ្នកទៅជួបគ្រូពេទ្យ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង