ព័ត៌មានអន្តរជាតិ ៖ សកម្មប្រយុទ្ធ មកពីក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ដែល ពិភពលោកបានស្គាល់ ច្បាស់ថា ISIS នោះ បានធ្វើការបំផ្ទុះកម្ទេច ប៉មឈាបនដ្ឋាន នៅក្នុងទីក្រុង បុរាណ Palmyra នេះ បើយោងតាមការលើកឡើង ពីសំណាក់ ប្រធាននាយកដ្ឋាន វត្ថុបុរាណ ប្រទេសស៊ីរី ។

ប្រធាននាយកដ្ឋាន វត្ថុបុរាណ ប្រទេសស៊ីរី លោក Maamoun Abdul Karim អោយដឹងថា ការវាយ ប្រហារបំផ្ទុះប៉មឈាបនដ្ឋានបុរាណលើកនេះពីសំណាក់ ពួក ISIS នោះ រួមមាន ប៉ម ឈាបនដ្ឋាន មួយកន្លែងដែលមានឈ្មោះថា Elahbel កសាង គ.ស ១០៣ ជាឈាបនដ្ឋានបុរាណមានការថែទាំ អភិរក្សបានយ៉ាងល្អជាទីបំផុត ។ របាយការណ៍ បញ្ជាក់ថា ឈាបនដ្ឋានបុរាណ ច្រើនជាង ធ្វើពីថ្ម ភក់មួយនេះ គឺមានវត្តមាន ឈរសំកាំងខ្លួន នៅក្នុងទីក្រុងបុរាណ តំបន់មួយដែលល្បី ឈ្មោះខ្លាំង ដោយគេបានស្គាល់ឈ្មោះថា Valley of the Tombs ជាសំណល់សម័យដើម ពី ក្រុម គ្រួសារ បុព្វ បុរសដែលមានជាទីបំផុតសម័យនោះ Palmyrene ។

គួររំឮកថា ករណីវាយប្រហារ បំផ្ទុះកម្ទេច ប៉មឈាបនដ្ឋានបុរាណលើកនេះ អាចធ្វើទៅបាន រយៈ ពេលត្រឹមតែមួយថ្ងៃក្រោយពី ពួក ISIS បង្កៃបំផ្ទុះគ្រាប់បែក កម្ទេច ប្រាសាទ បុរាណដល់ទៅ ២ ប្រាសាទនៅក្នុងទីក្រុង បុរាណ Palmyra ។ សេចក្តីរាយការណ៍បញ្ជាក់អោយដឹងថាក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិិយម ISIS បានវាយដណ្តើម និងគ្រប់គ្រងបាន ទីក្រុងបុរាណខាងលើ ដែល បានចាត់ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៃអង្គការ Unesco ពីកងកម្លាំងរដ្ឋាភិបាល ប្រទេស ស៊ីរី កាល ពីអំឡុងឧសភា កន្លងទៅនេះ ៕

-អាន ៖ ISIS បង្កៃគ្រាប់បែក បំផ្ទុះ កំទេច ប្រាសាទបុរាណ ទៀតហើយ នៅទីក្រុង សម័យដើម

-អាន ៖ ISIS បង្កៃគ្រាប់បែក បំផ្ទុះ កំទេច ប្រាសាទបុរាណ អាយុ ២០០០ ឆ្នាំ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី