CamNews

សេត​វិមាន​៖ ការដែល Donald Trump ចង់​ឲ្យ​កូរ៉េ​ខាងត្បូង និង​ជប៉ុន មាន​អាវុធ​នុយក្លេអ៊ែរ​នោះ នឹង​ធ្វើឲ

(​វ៉ាស៊ីនតោន​)៖ គោល​គំនិត​ដែល​ចង់​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​ដូចជា​កូរ៉េខាងត្បូង និង​ជប៉ុន មាន​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​នោះ គឺជា​រឿង​មិន​សម​ហេតុផល ហើយ​វា​នឹង​បង្ក​អស្ថិរភាព​នៅ​ក្នុង​តំបន់ អាស៊ី​បូព៌ា​ជាក់​ជាមិនខាន​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​សេត​វិមាន​អាមេរិក នៅ​មុន​នេះ​បន្តិច ដែល​ត្រូវបាន​ដកស្រង់​ដោយ Channel News Asia នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦​។​

​នៅ​ក្នុង​ការ​ថ្លែង​ទាក់ទាញ​អ្នកគាំទ្រ បេក្ខជន​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំភ៍ (Donald Trump) មកពី​គណបក្ស​សាធារណរដ្ឋ បានលើកឡើង​ដូច្នេះ​ថា «​សម្ព័ន្ធមិត្ត​អាមេរិក​ទាំងពីរ (​កូរ៉េខាងត្បូង និង ជប៉ុន​) គួរតែ​ផលិត​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ទុក​ការពារ​ខ្លួន​ពីរ​ការវាយប្រហារ​ណាមួយ ដោយ​សម្រូវ​របស់​ពួកគេ​»​។​

​មន្ត្រី​នាំពាក្យ​សេត​វិមាន​អាមេរិក​លោក ចូស អ៊ឺណែស​ត៍ (Josh Earnest) បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នានា​ថា «​ការ​ថ្លែង​របស់លោក ត្រាំ ពិតជា​ផ្ទុយទៅនឹង​គោលនយោបាយ​របស់ អាមេរិក ដែល​សហរដ្ឋ​នេះ​តែងតែ​ធានា​ជានិច្ច ចំពោះ​ការគាំទ្រ​ដ៏​យូរអង្វែង​របស់​ខ្លួន លើ​សហគមន៍​អន្តរជាតិ​នោះ​។ ខ្ញុំ​មិនដឹងថា ទង្វើ​នោះ​នឹង​ធ្វើ​ឲ្យ​កូរ៉េ​ខាងជើង​ឈប់​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ ឬ​កាន់តែ ផលិត​វា​ឲ្យបាន​ខ្លាំងក្លា​ថែម​ទៀត​ឡើយ​»៕

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី