ក្រុមហ៊ុនសាំសុង នៅតែបន្ដផលិតកុំព្យូទ័រយួរដៃថ្មីៗ ហើយម៉ូដែលថ្មីចុងក្រោយ ដែលក្រុមហ៊ុននេះផលិត គឺ Galaxy Chromebook Go ។ នេះ គឺជា Chromebook កម្រិតដំបូង ដែលមានទំហំអេក្រង់ ១៤ អ៊ីញ ក្នុងកម្រិតមើលឃើញច្បាស់ 1366x768-pixel និងកាំម៉េរ៉ា Webcam ទំហំ 720p ។ លក្ខណៈពិសេសចម្បងរបស់កុំព្យូទ័រយួរម៉ូដែលនេះ គឺវាអាចប្រើបណ្ដាញ LTE រលូនឥតទាក់ ។

អ្វីដែលធ្វើឱ្យ Galaxy Chromebook Go ដំណើរការបានខ្លាំង និងមានកម្រិតពណ៌ច្បាស់ល្អ គឺដោយសារតែកុំព្យូទ័រយួរដៃម៉ូដែលនេះ បំពាក់ដោយ បន្ទះឈីប Intel Celeron N4500 ផ្គួបជាមួយនឹងក្រាហ្វិក Intel UHD ។ កុំព្យូរទ័រនេះ ភ្ជាប់មកជាមួយនឹងអង្គចងចាំ 4 ឬ 8GB (LPDDR4X RAM) និងអង្គផ្ទុកទិន្ន័យ 32GB, 64GB ឬ 128 GB (eMMc storage) ។ វាមានទម្ងន់ត្រឹមតែ ១,៤៥ គីឡូក្រាមប៉ុណ្ណោះ ទើបធ្វើឱ្យវាមានរាងស្លីម និងភ្ជាប់មកជាមួយនូវក្ដារចុចមានភ្លើង(backlit keyboard) ។ កុំព្យូទ័រយួរដៃនេះ មានរន្ធ USB type-C x 2 រន្ធ USB 3.2 ចំនួន១ រន្ធដោតកាស/ម៉ាយក្រូហ្វូនចំនួន១ និងរន្ធដោត microSD និងស៊ីម nano-SIM ។

Galaxy Chromebook Go បំពាក់ដោយថ្ម 42.3Wh ដែលអាចសាកក្នុងកម្លាំង 45W ដោយប្រើឆ្នាំងសាក type-C ។ ក្រុមហ៊ុនសាំសុង មិនទាន់បញ្ចេញឱ្យដឹងពីតម្លៃ និងភាពលម្អិតអំពីការចេញលក់ នៅឡើយទេ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA