ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង រូបស្រស់ប្រៀបដូចជា បុប្ផាក្រពុំ ពេញលម្អងរំសាយគន្ធពិដោរ ក្រអូបឈ្ងុយឈ្ងប់ ទៅដល់ហ្វូងកន្លង់ទាំងឡាយ កញ្ញា សរ ស៊ុនណារី ហៅការ៉ា ត្រូវបានគេមើល ឃើញថា នាងកំពុងតែសំបូរ ទៅដោយមន្តស្នេហ៍ អន្ទងបេះដូង និងអារម្មណ៍មនុស្សប្រុស ឱ្យឈ្លួកវង្វេងស្នេហ៍លើរូបនាង មិនថាអ្នកនៅក្នុងស្រុក ឬក្រៅស្រុក នោះឡើយ។

ភាពជោគជ័យ នៅក្នុងអាជីពជាតារាចម្រៀង របស់ផលិតកម្ម ប៊ិកមែន បូករួមជាមួយរូបស្រស់ ផូរផង់ផងនោះ បច្ចុប្បន្នកញ្ញា ការ៉ា ហាក់កំពុង តែត្រូវប៉ាន់ នៅក្នុងការរក ចំណូលពីទីផ្សារការងារសិល្បៈ របស់ខ្លួន ។ មិនតែប៉ុណ្ណោះ ថ្មីៗ កន្លងមកនេះ ការ៉ា ក៏ទើបក្រសោប បានឱកាសចេញ ទៅកើបលុយ នៅក្រៅប្រទេស ជាហូរហែ។

ស្របពេលដែលតារាស្រីរូបនេះ កំពុងតែឡើងកូដជាបណ្តើរៗ ស្រាប់ពេលនេះមានដំណឹងថា ស្រីស្អាតសាច់សខ្ចី កញ្ញា ការ៉ា កំពុងតែមាន ភាពស្និទ្ធស្នាល ចម្លែកលើសពីមិត្តភាពជាមួយនឹង តារាប្រុសវ័យក្មេង រូបសង្ហាម្នាក់។ ពួកគេតែង បណ្តើរគ្នាត្រសង ពេលចូលរួមក្នុងកម្មវិធី អ្នកសិល្បៈ រួមអាជីព ។

បើតាមប្រភព ចេញពីរង្វង់អ្នកដែលរស់នៅផ្ទះក្បែរ តារារូបនេះបាននិយាយ សុំមិនបញ្ចោញឈ្មោះ បានប្រាប់ឱ្យដឹងថា បុរសដែលគេ កំពុងដាក់ការសង្ស័យថា លួចលាក់ស្នេហា ជាមួយកញ្ញា ការ៉ា នោះ គឺជាតារាថ្មី ទើបតែរះពុំទាន់មានពន្លឺប៉ុន្មានទេ នៅក្នុងពិភពសិល្បៈ តែបុរសនោះមានរូបរាង សង្ហាណាស់ ។

ប្រភពបានបញ្ជាក់ថា ឲ្យតែ ការ៉ា ចេញទៅដើរកំសាន្ត និងចូលផ្សាទំនើបៗ គេតែងឃើ ញបុរសម្នាក់នេះ មកចាំទទួលបណ្តើរ គ្នាយ៉ាងស្និតស្នាល។ មិនតែប៉ុណ្ណោះ គូរស្នេហ៍ទាំងពីរ ហាក់មានភាពល្អូកល្អឺន ស្រទ្បាញ់គ្នាខ្លាំងទៀតផង។ ទោះបីជាយ៉ាងណា ប្រភពមិនបានបញ្ជាក់ ប្រាប់ពីអត្តសញ្ញាណ និងឈ្មោះបុរសម្នាក់នោះទេ គឺ គ្រាន់តែបង្ហើបថា បុរ សជាគូស្នេហ៍របស់នាង គឺជាតារាសម្តែងវ័យក្មេងទើប ចូលប្រឡូកក្នុងសិល្បៈ។

ជុំវិញព័ត៌មាន លេចឮខាងលើ នៅរសៀលថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ២០១៤នេះ LookingTODAY មិនទាន់អាចស្វែងរក ការបកស្រាយ ពីតារាស្រីវ័យក្មេង កញ្ញា ការ៉ា បានទេ។ ដូច្នេះគេហទំព័រ LookingTODAY និងព្យាយាមស្វែងការបំភ្លឺពីកញ្ញា ការ៉ា ដោយផ្ទាល់ ដើម្បីឱ្យទស្សនិកជន បានដឹងច្បាស់ពីការពិត នៅពេលក្រោយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល