កោះហាវ៉ៃ មានទីតាំងស្ថិតនៅតំបន់មហាសមុទ្រ ប៉ាស៊ីហ្វិច មានទេសភាពស្រស់បំព្រង
បានក្លាយជាទីតាំងមួយដ៏អស្ចារ្យសំរាប់ប្រជាជន កោះហាវ៉ៃ និង ភ្ញៀវទេសចរណ៍ទាំង
ឡាយ ។
ជួរភ្នំ Waimea មានទីតាំងនៅភាគខាងលិចនៃកោះ Kauai មានកំពស់ជាង 914 ម៉ែត្រ បង្ក
លក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ទាំងឡាយអាចទស្សនាបាននូវទិដ្ឋភាពទាំង
ស្រុងនៃ Waimea ។
ភ្ញៀវទេសចរណ៍ទាំងឡាយពេលដែលមកដល់ កោះហាវ៉ៃ ពួកគេពុំដែលភ្លេចនូវការកំសាន្ត
ដោយចែវទូកទៅកាន់ឆ្នេរ Waikiki ឡើយ ។
Hanauma ត្រូវបានចាត់ទុកជាតំបន់ឆ្នេរខ្សាច់ដែលមានទេសភាពស្អាតបំផុត និងវែងជាងគេ
នៅលើពិភពលោក ។
ទិដ្ឋភាពហ្វូងត្រីនៅក្នុងតំបន់អភិរក្សធម្មជាតិ Hanauma
ទេសភាពទឹកធ្លាក់ Wailua នៅលើកោះ Kauai
Emerald មានរយៈកំពស់ 365ម៉ែត្រ ស្ថិតក្នុងតំបន់ឧទ្យាន ValleyState
ទីកន្លែងរំលឹកវិញ្ញាណខ័ន្ត USS Arizona របស់ទាហា ម៉ារីន ដែលត្រូវបានសំលាប់ក្នុងការ
ប្រយុទ្ធ Pearl Harbor នៅថ្ងៃ 12/07/1941 ។
អ្នករាំរបាំ Hula ធ្វើបដិសណ្ឋារកិច្ចរាំទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរណ៍ដែលបានមក
កំសាន្តនៅលើកោះ ហាវ៉ៃ ។
ទេសភាពដ៏ស្រស់ត្រកាលនៃរដ្ឋធានី Honolulu
ភ្នំភ្លើង Kilauea
ជួរភ្នំនៅ Makalua-Puna
ទីកន្លែងតារាសាស្រ្តស្ថិតនៅលើកំពូលភ្នំ MaunaKea គ្របដណ្តប់ដោយព្រិល ។ ភ្នំនេះក៏
ជាអតីតភ្នំភ្លើងមួយដែរតែលែងមានចលនាទៅហើយ ។
ព្រៃឥន្ទធនូ នៅ Keanae ដែលក្នុងមួយឆ្នាំវារបកសំបកពណ៌ខ្មៅម្តងដើម្បីបង្ហាញនូវពណ៌ចំរុះ
ដ៏ស្រស់ស្អាតរបស់វា ។
ខ្សាច់នៅលើឆ្នេរ La'aloa ត្រូវបានគេចាត់ទុកជាវត្ថុស័ក្តសិទ្ធ ព្រោះពេលដែលមានទឹករលក
បក់មកដល់ទីនេះ ខ្សាច់នេះបានរុញច្រានចេញទៅក្រៅវិញដោយខ្លួនវា ដែលបន្សល់មកវិញ
នូវលំហមួយនៅលើឆ្នេរ ៕
(ប្រភពពី PJG)
ដោយ ៖រដ្ឋា