បង្កើតម៉ាសធម្មជាតិ សម្រាប់បិតមុខ បន្ទាប់ពីក្រោកពីដំណេក

ធ្វើម៉ាសស្អិតបិតមុខ ដោយលាយទឹកឃ្មុំ និង ខ្ញី រួចលាបវាពីលើមុខរបស់អ្នក ជារៀងរាល់ព្រឹក មុនពេលអ្នកដុសធ្មេញ ។ វិធីនេះ អាចជួយការពារ ស្បែកអ្នកពីភាពជ្រីវជ្រួញ និងធ្វើឲ្យវាតឹងណែន ។

ប្រេងអូលីវ

ការម៉ាស្សាស្បែកមុខ គឺពិតជាមាន អត្ថប្រយោជន៍ខ្លាំងណាស់ តាមដែលវាអាចជួយសម្រួល ដល់ដំណើរឈាម រត់ និង ធ្វើឲ្យស្បែក មានភាពតឹងណែនល្អ ។ ប្រើប្រេងអូលីវ ម៉ាស្សាស្បែកមុខរបស់អ្នក ឲ្យបានជារៀងរាល់ថ្ងៃ ។ ចូរចងចាំថា អ្នកត្រូវម៉ាស្សាវាឲ្យផ្ទុយពី ទ្រនិចនាឡិកាវិល ។

ផ្លែប៉ម

ចិតផ្លែប៉មជាចំណិតស្តើងៗ និងជូតវានៅលើតំបន់ ដែលមានផលរំខាន រួចលាងវាជាមួយនឹងទឹកក្តៅឧណ្ឌៗ បន្ទាប់ពីបានទុកវាក្នុងរយៈពេល១០នាទី ។ វាជួយទប់ស្កាត់ការមើលទៅឃើញមានខ្លាញ់នៅលើផ្ទៃមុខ ។

រមៀត

ធ្វើម៉ាសស្អិត ដោយប្រើរមៀត ជាមួយនឹងទឹកដោះគោឆៅ និងទឹកក្រូចឆ្មារ ។ រួចលាបវាពីលើស្បែករបស់អ្នក វានឹងជួយបំបាត់ស្នាមជាំខ្មៅ ។

ទឹកឃ្មុំ

លាយទឹកឃ្មុំ, ទឹកក្រូចឆ្មារ និងប្រេងនៃបន្លែឲ្យសព្វចូលគ្នា ។ ហើយលាបវា នៅលើស្បែកស្ងួត និងធ្វើការលាងវាចេញឲ្យបានស្អាត បន្ទាប់ពីទុកវាបានពី ១០ ទៅ ១៥នាទី ។ ល្បាយនេះ គឺជាគ្រឿងផ្តល់សំណើមដ៏ល្អសម្រាប់ស្បែកស្ងួត ។

ទទួលទានផ្លែឈើ

ចូរធ្វើវាឲ្យទៅជាទម្លាប់ក្នុងការបន្ថែមផ្លែឈើ ទៅក្នុងចំណែកមួយរបស់អាហារអ្នក ។ ធ្វើការទទួលទាន ពួកវាដោយមិនត្រូវ បន្ថែមនូវជាតិអំបិល ឬស្ករនោះទេ ។ គួរញុំាបន្លែ និងផ្លែឈើឲ្យបានច្រើនប្រភេទផ្សេងៗគ្នា ដូចជាបន្លែដែលមាន ស្លឹកពណ៌បៃតងចាស់ នោះអ្នកនឹងមានអារម្មណ៍ ដឹងពីភាពខុសប្លែក ដែលកើតមានចំពោះស្បែករបស់អ្នក ។

ផឹកទឹកឲ្យបានច្រើន

បង្កើតទម្លាប់ជាមួយនឹងការផឹកទឹក ឲ្យបានពីរកែវ បន្ទាប់ពីក្រោកពីដំណេក ។ ការផឹកទឹកឲ្យបានឆាប់ នៅពេលព្រឹក នឹងធ្វើឲ្យស្បែកអ្នកមានមានភាពភ្លឺថ្លា និងមានសុខភាពល្អ ។

ប្រើបឺរ

បឺរ ឬ ខ្លាញ់ ទឹកដោះគោ គឺជាគ្រឿងផ្សំមួយផ្សេងទៀត សម្រាប់បំបាត់ស្នាមខ្មៅ ដោយសារពន្លឺព្រះអាទិត្យ ។ លាងសំអាតមុខរបស់អ្នក ជាមួយនឹងបឺរ ជាតិទឹកដោះគោ ឲ្យបានទៀងទាត់ ក្នុងរយៈពេល២-៣ថ្ងៃ ហើយអ្នកនឹងសម្គាល់ឃើញ ភាពខុសប្លែក ដែលនឹងកើតមាន ។ វិធីទប់ស្កាត់បែបធម្មជាតិទាំងនេះ នឹងជួយរក្សាសម្រស់ស្បែកអ្នក ហើយវា ពិតជាល្អសម្រាប់ស្បែក ដែលមានជាតិខ្លាញ់ និងស្បែកធម្មតា ។

បន្ថែមថាមពលនៅក្នុង អាហារពេលព្រឹករបស់អ្នក

ព្យាយាមទទួលទានអាហារ ដែលមានផ្ទុកជាតិកាឡូរីច្រើន នៅក្នុងពេលព្រឹក និងពេលថ្ងៃត្រង់ ។ វិធីនេះអាចជួយឲ្យអ្នក ទទួលទានបានតិច នៅពេលល្ងាច ។ វានឹងផ្តល់ពេលវេលា និង ឱកាសជាច្រើនដល់អ្នកក្នុងការ ដុតបំផ្លាញកាឡូរី ក្នុងអំឡុងពេលថ្ងៃ និងពេលរសៀល ។

ធ្វើឲ្យស្បែកមានសំណើម

ការលាបក្រែមផ្តល់សំណើម បន្ទាប់ពីការលាងមុខ ឬការងូតទឹកផ្កាឈូកក្តៅឧណ្ណៗ គឺជាវិធីព្យាបាលស្បែកដ៏ល្អបំផុត ។ វិធីផ្តល់សំណើមដល់ស្បែកនេះ គឺអាចធ្វើឲ្យជាតិប្រេង ដែលមាននៅលើស្បែក មានឡើងវិញ និងជួយរក្សាវាឲ្យមានសំណើម ។

ផ្លែទំពាំងបាយជូរ

ធ្វើការលាយស្រូវសាឡី ៣ ទៅ ៤ ស្លាបព្រាទៅក្នុងទឹកទំពាំងបាយជូរ ។ លាយវាឲ្យឡើងខាប់ ។ លាបវាពេញពីលើផ្ទៃមុខ រួចទុកចោលរយៈពេល១៥នាទី ។ លាងសំអាតវាឲ្យបានស្អាតល្អជាមួយនឹងទឹកក្តៅឧណ្ឌៗ ។ នោះអ្នកនឹងបានទទួលនូវ ស្បែកដែលមានសុខភាពល្អ និងទន់រលោងក្នុងពេលឆាប់ៗនោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល