ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋជប៉ុនជិត ២៥០,០០០ នាក់ ត្រូវបានអាជ្ញាធរប្រកាសអាសន្ន ឲ្យមានការ ជម្លៀសខ្លួនចេញពីទីលំនៅរបស់ខ្លួន ពាក់ព័ន្ធនឹងការភ័យខ្លាច ថាអាចនឹងមានគ្រោះរញ្ជួយដីសាជាថ្មី ទៀតនៅក្នុងប្រទេសជប៉ុន នេះបើយោងតាមភ្នាក់ងារផ្តល់ជំនួយ ។

Naoki Kokawa មន្រ្តីប្រឹក្សាជាន់ខ្ពស់ ពី Japanese Red Cross Society ផ្តល់ជាកិច្ចសម្ផាសន៍ដល់ សារព័ត៌មាន ប៊ីប៊ីស៊ី ឲ្យដឹងថា ក្រុមការងារវេជ្ជសាស្រ្តត្រូវបានដាក់ពង្រាយនៅតាមទីតាំង មជ្ឈ មណ្ឌលភៀសខ្លួន ។ គួរបញ្ជាក់ថា រយៈពេល ១ សប្តាហ៍ចុងក្រោយនេះ មានករណីគ្រោះធម្មជាតិ គ្រោះរញ្ជួយដីកម្លាំងខ្លាំង វាយប្រហារទៅលើដីកោះ Kyushu ដែលមានទីតាំងស្ថិតនៅភាគខាងត្បូង ឆៀងខាងលិច ដល់ទៅ ២ លើក ឈានទៅសម្លាប់មនុស្សតិចបំផុត ៤២ នាក់ ។

ភ្នាក់ងារឧតុនិយមជាតិ ប្រទេសជប៉ុន ក៏បានចេញសេចក្តីប្រកាសព្រមាន ថាអាចនឹងមានការវាយ ប្រហារគ្រោះរញ្ជួយដីសាជាថ្មី នៅថ្ងៃបន្តបន្ទាប់ ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ច្រើនជាង ១០០០នាក់ នៃពលរដ្ឋជប៉ុន ទទួលរងរបួសធ្ងន់និងស្រាល ខណៈគ្រោះរញ្ជួយដីកម្លាំងខ្លាំងដល់ទៅ ២លើកនាចុងសប្តាហ៍កន្លងមកនេះ បានបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើនសន្ធឹក រួមមាន ដូចជា ៖ អាគារ ផ្ទះ សាលារៀន ស្ពាន ថ្នល់ជាដើម ។

ក្រុមការងារសង្គ្រោះបន្ទាន់ ប្រមាណ ៣០,០០០នាក់ កំពុងតែចេញប្រតិបត្តិការតាមស្វែងរកជន ដែលមានវាសនាខ្ពស់ នៅរស់រានមានជីវិត ពីគ្រោះថ្នាក់ គ្រោះរញ្ជួយដី ។ របាយការណ៍ ពីមន្រ្តី ប៉ូលីសក្នុងស្រុក ឲ្យដឹងថា ពលរដ្ឋជប៉ុន ១១ នាក់ បន្តបាត់ខ្លួននៅឡើយ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី