ព័ត៌មានអន្តរជាតិ ៖ ទីក្រុង Peshawar ប្រទេស ប៉ាគីស្ថាន បានចាប់ផ្តើមប្រារព្ធកម្មវិធីបុណ្យសពដោយ មានការបញ្ជុះសព ជនរងគ្រោះស្លាប់បាត់បង់ជីវិត ក្រោយពីមានការវាយប្រហារ ពីសំណាក់ក្រុមឧទ្ទាម តាលីបង់ទៅលើសាលារៀនមួយកន្លែង សម្លាប់សិស្សសាលាតូច ហោចណាស់ ១៣២ នាក់និងបុគ្គលិក ៩ នាក់ផ្សេងទៀត ។

ប្រភពពីទំព័រប៊ីប៊ីស៊ី អោយដឹងថា ហ្វូងមនុស្សជាក្រុមអ្នកកាន់ទុក្ខបានមកប្រមូលផ្តុំគ្នានៅជុំវិញមឈូស ស្របពេលដែលសមាជិកក្រុមគ្រួសារដទៃទៀត កំពុងតែរង់ចាំព័ត៌មានចុងក្រោយ ពីមន្ទីរពេទ្យ ។យ៉ាង ណាមិញ នាយករដ្ឋមន្រ្តីចាំផ្ទះ លោក Nawaz Sharif ចេញសេចក្តីប្រកាសអោយ មានការទុក្ខទូទាំងប្រ ទេសរយៈពេល ៣ ថ្ងៃពេញ ។

ដោយឡែក មេដឹកនាំពិភពលោក បញ្ជាក់ពីការខ្ពើមរអើមទៅនឹងការវាយប្រហារ អត្តឃាតលើកនេះ ដ៏ សាហាវជាទីបំផុត ខណៈចេញសេចក្តីប្រកាសថ្កោលទោស ក្រុម តាលីបង់ ។ បើ យោងតាមការគូស បញ្ជាក់ពីយោធាអោយដឹងថា ការវាយប្រហារអត្តឃាត អំឡុងថ្ងៃអង្គារ កន្លងទៅនេះ គឺត្រូវបានវាយប្រ ហារពីសំណាក់ សមាជិកក្រុមឧទ្ទាម តាលីបង់ ៧ នាក់ ខណៈពួកគេ ខ្លួន ប្រដាប់ដោយ សុទ្ធតែគ្រាប់ បែកនិងគ្រឿងបំផ្ទុះ ។ ពួកគេបានសម្រុកចូល បរិវេណសាលា រួចធ្វើការវាយប្រហារ ទៅលើសាលប្រជុំ សាលាផ្ទាល់តែម្តង ខណៈទីនោះ សិស្សតូចៗកំពុងតែប្រឡង ក្រោយ ពី ពួកគេសម្រុកចូលសាលាតាម រយៈទ្វារក្រោយ ដោយឆ្លងកាត់លួសបន្លា ។

សាក្សីរស់ម្នាក់ បញ្ជាក់ជាមួយនឹងភាពរន្ធត់ និងតក់ស្លុតអោយដឹងថា ក្រុមខ្មាន់កាំភ្លើង បានដើរចេញពី បន្ទប់រៀនមួយ ចូលទៅបន្ទប់រៀនមួយ នៅឯសាលាបឋមខាងលើ ទំនួលខុសត្រូវដោយយោធា (Milita- ry-run school ) រួចធ្វើការបាញ់សម្លាប់ សិស្សតូចៗ និងគ្រូទាំងអស់ អោយតែពួកគេបានប្រទះឃើញ។

សេចក្តីរាយការណ៍ បញ្ជាក់ថា ពួកគេបានឡោមព័ន្ធ សាលារដ្ឋមួយ មានការគាំទ្រ ដោយកម្លាំងយោធា ដែលជាគ្រឹះស្ថានអប់រំមួយ មានសិស្សតូច ទាំងប្រុសទាំងស្រី មកពីជួយកងទ័ព ក៏ដូ ចជា មកពីសង្គម ស៊ីវិលផ្ទាល់តែម្តង ។ ជារួម មនុស្ស ១២៥ នាក់រងរបួស ស្របពេលដែល មនុស្ស រាប់រយនាក់ ផ្សេងៗ រត់ភៀសខ្លួន ។ ក្រុមឧទ្ទាមតាលីបង់ បានស្វះស្វែងបង្ហាញពីភាពត្រឹមត្រូវ ក្នុងការវាយប្រហារលើកនេះ ដោយគូសបញ្ជាក់ថា ជាការសងសឹក ទៅលើកម្លាំងយោធា ទៅលើអ្វីដែលពួកគេ បានបើកយុទ្ធនាការ ប្រឆាំងទៅនឹងក្រុមឧទ្ទាមរបស់ខ្លួន ៕

<object width="494" height="423" data="http://www.youtube.com/v/Kp2etDKVGLc&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Kp2etDKVGLc&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី