CamNews

ជឿជាក់ប៉ុន្មានភាគរយ ថា Arsenal អាចផ្ទេរបានខ្សែប្រយុទ្ធ Real Madrid កីឡាករ Karim Benzema ?

ព័ត៌មានកីឡា៖ ប៉ុន្មានភាគរយជឿជាក់ថា ខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Karim Benzema ផ្ទេរទៅកាន់ Arsenal ក្នុងរដូវកាលនេះ? មកទល់នឹងពេលនេះ នៅមិនទាន់មានការព្រមព្រៀងគ្នានៅឡើយទេ ដែលកីឡាករ នឹងក្លឹប កំាំភ្លើងធំ Arsenal កំពុងតែ ស្ថិតក្នុងការពិភាក្សារ លើតម្លៃខ្លួនទីផ្សារ ខណៈដែល លោក Arsene គ្រោងនឹងបោះទៅលើកក្រោយ ដែលមានចំនួនរហូតដល់ ៥០ លានផោន។ យោងតាមការះអាង របស់គេហទំព័រ independent ។

ប្រភពគេហទំព័របានអះអាងថា​ ខ្សែប្រយុទ្ធក្លឹប Real Madrid បានត្រៀមខ្លួន រួចជាស្រេចនឹងធ្វើដំណើរទៅកាន់​ Arsenal ក្នុងរដូវកាលនេះតែម្ដង បើទោះដឹងថា ក្លឹបហ៊ានឲ្យតម្លៃត្រឹមតែ ៤៨ លានផោនក៏ដោយក្ដីក៏កីឡាករសម្រេចចិត្ដទៅដែរ។ ប៉ុន្ដែបើយោងតាមព័ត៌មានកន្លងមក អះអាងពាក្យសម្ដីរបស់ លោក Arsene គឺលោក គ្រោងនឹងចាយលុយរហូតដល់ទៅ ៥០លានផោន ដើម្បីទីផ្សារមួយហ្នឹង ដើម្បីពង្រឹងជើងខ្សែប្រយុទ្ធ។ ទន្ទឹមគ្នានឹងការអះអាង​នេះ ក៏មានពាក្យសម្ដីចេញពីក្លឹប Real Madrid ឆ្លើយតបបន្ដថា ប្រសិនជា Arsenal ពិតជាហ៊ាន ចាយលុយ យ៉ាង​ដូច្នោះមែន ពេលនេាះ Karim Benzema នឹងក្លាយជា​ខ្សែប្រយុទ្ធ Arsenal​ មិនខានឡើយ ។

ក្លឹបកាំភ្លើងធំ Arsenal នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ថាក្លឹបពិតជាហ៊ាន ចាយលុយ រហូតដល់ទៅ ៥០លានផោន ដើម្បីខ្សែប្រយុទ្ធម្នាក់នោះ ប៉ុន្ដែយោងតាមការអះអាងរបស់ គេហទំព័រ dailystar បានបន្ថែមឲ្យដឹងថា Arsenal ពិតជាហ៊ាន ទិញយកខ្សែប្រយុទ្ធរូបនោះ ក្នុងតម្លៃខ្លួន ៥០​លានផោនមែន ហើយឲ្យបានមុនពេលក្លឹប ត្រូវចូលរួមប្រកួតជាមួយ Liverpool នៅព្រឹកស្អែកនេះទៀតផង ។ រង់ចាំតាម ដានទាំងអស់គ្នាមើល ថាតើ Arsenal ពិតជាហ៊ានចាយលុយដល់ថ្នាក់ហ្នឹងមែនដែរ ឬអត់?​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ independent