CamNews

ឃាតកម្មអាកដ៏សាហាវ សម្លាប់ស្ដ្រីជនជាតិម្នាក់ក្នុងបន្ទប់ សង្ស័យជាទង្វើររបស់មិត្ដភក្ដិជនរងគ្រោះ

ភ្នំពេញ ៖ ស្ត្រីជាជនជាតិចិនម្នាក់ ត្រូវបានត្រូវបានជនដៃ ដល់វាយអូសចូល ក្នុងបន្ទប់ជួលរួចហើយ អាកស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធម៌បំផុត ក្នុងករណីនេះដែរនគរបាល បានដាក់ការ សង្ស័យ លើមិត្តភក្តិ ជាអ្នកសម្លាប់ព្រោះ ទំនាស់ ពាក្យសំដី ។ ហើយបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលា ម៉ោងជិត ៨យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្នុងសំណង់ ផ្សារបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា បើយោងតាមលិខិតឆ្លងដែនជនរងគ្រោះក្នុងអំពើឃាតកម្មនោះមានឈ្មោះ ចិន ហួយ យីង ភេទស្រីអាយុ២៥ឆ្នាំស្នាក់នៅក្នុងបន្ទប់ជួលសំណង់ខាងលើ ។ ក្នុងនោះបានសង្ស័យ ទៅលើ មិត្តភក្តិរបស់ ជនរងគ្រោះម្នាក់ឈ្មោះ យ៉ាង ប៉ីប៉ី ភេទស្រីអាយុ២៤ឆ្នាំស្នាក់នៅក្នុងបន្ទប់ជួលក្បែរ គ្នា ហើយក្នុងនោះដែរ បានឃាត់ខ្លួនជនជាតិចិនស្នាក់នៅបន្ទប់ជួលក្បែរគ្នាមួយចំនួនទៀតផងដែរ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលភ្ញាក់ផ្អើលមានអ្នកប្រចាំការនៅ ទីនោះបាន ទៅរាយការណ៍ប្រាប់នគរបាលថា មានស្រ្តីជនជាតិចិនម្នាក់ត្រូវបានគេសម្លាប់នៅក្នុងបន្ទប់ជួល ភ្លាមៗនគរបាល ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវ រកឃើញវត្ថុតាង កាំបិតប៉័ងតោ១ ដំបង២ ដើម និងធ្វើការឃាត់ខ្លួន ជនជាតិចិន ចំនួន៥នាក់ ដើម្បីធ្វើការ សាកសួរស្វែងរកជនដៃដល់។

បើតាមប្រភពព័ត៌មានពីបុរសម្នាក់ដែលអះអាងថា ជាមេសន្តិសុខយាមនៅទីនោះបាននិយាយថា ជនជាតិដែល ជួលស្នាក់នៅកន្លែងកើតហេតុមានចំនួនតែ៦នាក់ ទាំងអ្នកស្លាប់ ដូច្នេះអ្នកនៅសល់គឺមានចំនួន៥នាក់ ដូច្នេះការ ឃាត់ខ្លួនរបស់នគរបាលនេះ គឺអាចនិងស្វែងរកជនដៃដល់ឃើញជាមិនខាន។

ប្រភពបានបន្តថា ចំពោះការយាមកាមនៅទីនេះ គឺលោកបានដាក់ផែនការតឹងរ៉ឹងណាស់ បើមានអ្នកផ្លែកមុខ គឺត្រូវត្រួតពិនិត្យ ឲ្យបានច្បាស់លាស់ ហើយនៅថ្ងៃកើតហេតុនេះ គឺពុំមានមុខផ្លែកមុខចេញចូលនោះទេ ។

ទោះបីជាយ៉ាងណាក៏ ដោយក្នុងករណីឃាតកម្មនេះ ពុំទាន់មានប្រភពច្បាស់លាស់ ពីអត្តសញ្ញាណជន ដៃ ដល់នៅឡើយទេ ហើយពេលនគរបាល កំពុងតែធ្វើការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់បំផុត ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល