វិស្វករអ៊ីរ៉ង់មួយក្រុម កំពុងតែអភិវឌ្ឍរ៉ូបូតមួយដែលអាចសាងសង់អាគារដែលមានកំពស់ ២០០
ម៉ែត្រ ដោយប្រើពេលត្រឹមតែមួយថ្ងៃ។

ទំព័រ Mehr News បានចុះផ្សាយថា សាស្ដ្រាចារ្យជនជាតិអ៊ីរ៉ង់ Behrokh Khoshnevis មកពី
សកលវិទ្យាល័យ Viterbi (USC) អាមេរិក ឱ្យដឹងថា លោកនឹងផ្ដោតលើគម្រោង Selective
Separation Sintering (SSS) ក្នុងអំឡុងពេល ២០ឆ្នាំខាងមុខ។ SSS គឺជាវិធីសងសាងអាគារមួយ
បែប ដែលប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ភ 3D។

សាស្ដ្រាចា Khoshnevis ថ្លែងថា ៖ “ការសាងសង់ដោយដៃមនុស្ស គឺមានហានិភ័យខ្លាំង ព្រម
ទាំងចំណាយប្រាក់កាសច្រើន បើធៀបនឹងរ៉ូបូត ដូច្នេះ ការប្រើប្រាស់រ៉ូបូត កំពុងក្លាយជាតម្រូវ
ការចាំបាច់មួយ”។

លោក Khoshnevis បន្ដថា ៖ “ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ខ្ញុំបានធ្វើការស្រាវជ្រាវ និងអភិវឌ្ឍ
បច្ចេកវិទ្យាសម្រាប់សាងសង់អាគារនៅលើឋានព្រះចន្ទ និងភពអង្គារ ដោយប្រើវត្ថុធាតុដែល
មានស្រាប់នៅលើអវកាស។ ខ្ញុំសង្ឃឹមថា អាចនឹងចាប់ផ្ដើមគម្រោងនេះនៅលើទឹកដីអ៊ីរ៉ង់ជា
ដំបូង។ ជាមួយនឹងបច្ចេកវិទ្យានេះ យើងនឹងចំណាយពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ សម្រាប់សាង
សង់អាគារដែលមានកំពស់ ២០០ម៉ែត្រ”។

ប្រែសម្រួល ៖ បុត្រា