អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែល
ទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា តារាសម្តែងស្រី
វ័យក្មេង នាង Song Wenfei ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត កាលពីព្រឹក
ថ្ងៃអាទិត្យកន្លងទៅ នៅឯផ្ទះរបស់នាង ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Guangzhou ប្រទេស
ចិន ស្របពេលដែលនាងមានវ័យទើបតែ ២៧ ឆ្នាំ ហើយបើនិយាយពីមូលហេតុពិតនៃការស្លាប់
បាត់បង់ជីវិតរបស់នាងនោះគឺ មកពីការវាយលុកពីសំណាក់ជម្ងឺមហារីស្បូន។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលគូសបញ្ជាក់បន្ថែមអោយដឹងថា នាង Song
Wenfei ត្រូវបានណែនាំដោយក្រុមវេជ្ជបណ្ឌិតអោយធ្វើការវះកាត់កាលពីពេលកន្លងទៅ តែ
នាងបានបដិសេធ បន្ទាប់ពីមានការទទួលព្យាបាលក្នុងមួយរយៈពេលខ្លី រួចនាងក៏វិលចូលបំរើ
ការងារជាធម្មតាវិញ។

ដោយឡែក មកទល់នឹងពេលនេះ បន្ទាប់ពីការស្លាប់បាត់បង់ជីវិត ទៅលើសិល្បការិនីរូបនេះ
បើយោងតាមអ្នកសិក្សាស្រាវជ្រាវប្រទេសចិន បានអោយដឹងថា អត្រានៃការកើតមានជម្ងឺ
មហារីកប្រភេទនេះ មានការកើនឡើងគួរអោយកត់សំគាល់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ហើយបើនិយាយពីជម្ងឺមហារីកស្បូននេះ ត្រូវបានរកអោយឃើញថា ភាគច្រើនកើតទៅលើ
ស្រ្តីដែលមានវ័យចន្លោះពី ៥០ ទៅ ៦០ ឆ្នាំ។ ដូច្នេះ រាល់មិត្តនារីៗ ត្រូវបា្រកដអោយបានថា
បានជួបវេជ្ជបណ្ឌិតអោយបានជាទៀតទាត់ តាមដែលអាចធ្វើទៅបាន៕

ដោយ ៖ ពិសី
ប្រភព ៖ អាស៊ីវ័ន