ភ្នំពេញ ៖ ពានរង្វាន់ផ្នែក នវាវត្តន៍ ស្តីពីការថែទាំសុខភាពក្នុងចំនួនទឹកប្រាក់ ១លានដុល្លារ របស់ ក្រុមហ៊ុន ជីអេសខេ និងអង្គការសង្គ្រោះកុមារ នៅតែបន្តអំពាវនាវ ប្រជាពលរដ្ឋកម្ពុជា ដែល មាន គំនិតច្នៃប្រឌិត អំពីការថែទាំសុខភាព ក្នុង គោលបំណង ជួយសង្គ្រោះជីវិតទារក ទើបកើត និង កុមារក្រោមអាយុ៥ ឆ្នាំ។

ក្រុមហ៊ុន ជីអេសខេ និងអង្គការ សង្គ្រោះកុមារ បន្តប្រកាសជូនដំណឹងស្តីអំពី ការដាក់ពាក្យសម្រាប់ កម្មវិធីពានរង្វាន់ផ្នែកនវានុវត្តន៍ ស្តីពី ការថែទាំសុខភាព ក្នុងទឹកប្រាក់ចំនួន ១លានដុល្លារ ប្រចាំឆ្នាំ ២០១៤ ទៅកាន់អ្នកដែលមានគំនិត ឆ្នៃ ប្រឌិតថ្មី អំពីការថែទាំ សុខភាព ក្នុងប្រទេសកម្ពុជា និង បណ្តាប្រទេសកំពុង អភិវឌ្ឍន៍ដទៃទៀត។ អ្នកឈ្នះពានរង្វាន់លើកមុន បន្តទទួលការចាប់អារម្មណ៍ និងការគាំទ្រពីបណ្តា រដ្ឋាភិបាលជាតិ ដើម្បី ជួយបង្កើន អត្រារស់រានរបស់ ទារកទើបនឹងកើត និង កុមារក្រោមអាយុ ៥ឆ្នាំ ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

រយៈពេលប្រាំមួយខែបន្ទាប់ពី បានចូលរួមចំណែកក្នុង កម្មវិធីពានរង្វាន់ផ្នែក នវានុវត្តន៍ស្តីពីការ ថែ ទាំសុខភាពក្នុងទឹកប្រាក់ ១លានដុល្លារ ឆ្នាំ២០១៣ អង្គការចំនួន៥ដែលមានមូលដ្ឋាននៅក្នុងបណ្តា ប្រទេសកំពុងអភិវឌ្ឍន៍ កំពុងជួយរៀបចំរបៀប វារៈស្តីពីវិស័យ សុខាភិបាលថ្នាក់ជាតិ និង បង្កើន វិធីសាស្រ្ត ស្តីពីការថែទាំសុខភាពកុមារ និងទារក។

ម៉ូសូ ជា អង្គការដឹកនាំ ដោយ សហគមន៍នៅប្រទេសម៉ាលី ដែលជួយដោះស្រាយ បញ្ហាមរណៈ ភាពកុមារ ទាក់ទិននឹងភាពក្រីក្រ ក៏បានទទួល ទឹកប្រាក់ចំនួន ១០០,០០០ ដុល្លារ ដើម្បីគាំទ្រ ដល់ កម្មវិធីរបស់ខ្លួន ដែលមានគោលបំណង ក្នុងការកំណត់អត្តសញ្ញាណស្ត្រី និងកុមារដែលត្រូវការការ ថែទាំសុខភាព ជាចាំបាច់។ ប្រាក់រង្វាន់នេះត្រូវបាន ប្រើប្រាស់ដើម្បីជួយដល់ ស្តី្រ និ ងកុមារចំនួន ៧៧,០០០នាក់ទូទាំងតំបន់ និងបានជំរុញ ឲ្យក្រសួងសុខាភិ បាលរបស់ប្រទេសម៉ាលី អញ្ជើញ អង្គ ការ ម៉ូសូ ដើម្បីជួយធ្វើសេចក្តី ព្រាងផែនការយុទ្ធសាស្ត្រ សម្រាប់រយៈពេល ៥ឆ្នាំ ក្នុងការ បង្កើនការ ផ្តល់ សេវាថែទាំសុខភាព ថ្នាក់ជាតិតាមសហគមន៍ មូលដ្ឋាន។

គំនិតច្នៃប្រឌិតមុនៗដែលទទួលស្គាល់ដោយកម្មវិធី ពានរង្វាន់ផ្នែកវានុវត្តន៍ ស្តីពីការថែទាំសុខភាព ក៏ត្រូវបានអនុវត្តផងដែ រ ក្នុងបណ្តាប្រទេស នានា តាមរយៈ កិច្ចសហការ ដោយធានាថាទស្សនៈ ដែលបានចែករំលែកអាច អាចជួយសង្គ្រោះជីវិតកុមារបាន។ អ្នកឈ្នះពានរង្វាន់កំពូលពីឆ្នាំ២០១៣ គឺជាឈ្មោះឧបករណ៏ វាស់សម្ពាធផ្លូវដង្ហើម ដែលដំណើរការល្អជាប្រចាំចំណាយតិច ដែលត្រូវបាន បង្កើតឡើងដោយអង្គការ មិត្តនៃកុមារមានជម្ងឺ នៅប្រទេសម៉ាឡាវី។ ឧបករណ៍នេះ ជួយទារកដែល កើត មិនគ្រប់ខែ និងទារកទើបកើត ដែលពិបាកក្នុងការដកដង្ហើម អាចដកដង្ហើមបានស្រួល ដោយ ទទួលបានមូលធិនិពីកម្មវិធីពានរង្វាន់នេះនិងដោយបាន ការគាំទ្រពី ក្រសួងសុខាភិបាល ម៉ាឡាវី អង្គការ មិត្តនៃកុមារមានជម្ងឺ បច្ចុប្បន្ន កំពុងធ្វើការចែករំលែកបច្ចេកវិទ្យា នេះដោយផ្តល់ការ បណ្តុះ បណ្តាលជូនដល់បុគ្គលិក មន្ទីរពេទ្យនៅតង់ហ្សានី ហ្សំប៊ី និងអាហ្វ្រិកខាងត្បូង។

បច្ចេកវិទ្យានេះមានសក្តានុពល អាចជួយសង្គ្រោះជីវិត កុមារ ចំនួន ១៧៨,០០០ នាក់ នៅអាហ្វ្រិក រៀងរាល់ឆ្នាំ ក្នុងករណី ដែលបានអនុវត្ត ទូទាំងទ្វីបនេះ។

បណ្តាអង្គការនានាមកពីប្រទេសកម្ពុជា និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ពេលនេះ អាចដាក់ពាក្យ ចូលរួម កម្មវិធីពានរង្វាន់ផ្នែក នវា នុវត្តស្តីអំពីការថែទាំ សុខភាពសម្រាប់ឆ្នាំនេះ។ ពាក្យស្នើសុំចូល រួម កម្មវិធីនេះ ត្រូវតែផ្តល់ នូវិធីសាស្រ្ត ថែទាំសុខភាពប្រកបដោយ គំនិត ច្នៃប្រឌិតថ្មីៗ ដែលអាច ឈាន ទៅដល់ការ បង្កើនអត្រារស់រានរបស់ កុមារអាយុក្រោម ៥ឆ្នាំ ប្រកបដោយចិរភាព និងសក្តា នុពលភាព។ឆ្នាំនេះ នឹងផ្តោតការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ ជាពិសេសលើ គោល បំណង បង្កើននូវគុណភាព ឬការប្រើប្រាស់ សេវា ថែទាំសុខភាព សម្រាប់ទារកទើបកើត។ អ្នកដែលមាន គំនិត ច្នៃប្រឌិតថ្មីអំពីការថែ ទាំសុខភាពក្នុងប្រទេសកម្ពុជា ត្រូវបានលើកទឹកចិត្ត ឲ្យដាក់ពាក្យ ចូល រួម ក្នុងកម្មវិធីពានរង្វាន់ទឹកប្រាក់ ១លានដុល្លារ។

លោក Ramil Burden អនុប្រធានក្រុមហ៊ុន ជីអេសខេ ប្រចាំទ្វីបអាហ្រ្វិក និងប្រទេស កំពុងអភិ វឌ្ឍ មានប្រសាសន៍ថា “ រឿងជោគជ័យ ដែលយើ ងបានឮពីអ្នកឈ្នះ រង្វាន់កាលពីឆ្នាំមុន រយៈពេល ៦ខែបន្ទាប់ពីទទួល បានមូលនិធិ ពិតជារឿងគួរឲ្យជំរុញ ទឹកចិត្ត ហើយយើង ចង់ជួយបង្កើតនូវភាព ជោគជ័យនេះជាថ្មីម្តងទៀត។ នៅពេលនិយាយអំពីការ ធ្វើឲ្យ ប្រសើរឡើងនូវការ ប្រើប្រាស់សេវា ថែទាំសុខភាព ដែលមានគុណភាព ពុំមែនមានតែអង្គការតែមួយគត់នោះទេដែលអាចផ្តល់ ចម្លើយ ទាំង អស់បាន ហើយយើងត្រូវតែ បន្តស្វែងរកទស្សនៈប្លែកៗ និងថ្មីៗថែមទៀត ទោះបីជាមកពីប្រ ភព ណាក៏ដោយ ។ កម្មវិធីពានរង្វាន់របស់យើង ទទួលស្គាល់ថា ដំណោះស្រាយល្អ បំផុតចំពោះ បញ្ហាប្រឈមនៃ កិច្ច អភិវឌ្ឍន៍ទូទៅ បានមក ពីអ្នកដែល ជួបបញ្ហាក្នុងការរស់នៅ ទាំងអស់នោះ ហើយ តាមរយៈការសហការគ្នា យើងអាចជួយ បង្កើនដំណោះស្រាយ ជាមូលដ្ឋានដើម្បី បង្កើតនូវ ឥទ្ធិពលជាសកល។

វេជ្ជបណ្ឌិត សេម អាបូ ប្រធានផ្នែកសុខាភិបាល នៃអង្គការសង្គ្រោះកុមារ មានប្រសាសន៍ថា “ឆ្នាំ នេះ យើងកំពុងស្វែងរក ជាពិសេសនូវគំនិតច្នៃ ប្រឌិតថ្មីៗ ដែលជួយធ្វើឲ្យប្រសើរ ឡើងនូវសុខភាព របស់ ទារកនៅក្នុងបណ្តាប្រទេស កំពុងអភិវឌ្ឍន៍។ ជារៀងរាល់ឆ្នាំ ទារកជាង៣លាននាក់បានស្លាប់ ក្នុងអំឡុង ពេលមួយខែដំបូង នៃការចាប់កំណើត ប៉ុន្តែ ករណីស្លាប់ភាគច្រើនអាចបង្ការបាន ដោយ មានធនធាន ត្រឹមត្រូវ និងការថែទាំនៅនឹងកន្លែង យើងត្រូវតែស្វែងរកវិធីសាស្រ្តផ្សេងៗ ដែល ត្រឹម ត្រូវ និងផ្តល់នូវបទពិសោធន៍ផ្ទាល់ ដើម្បី ដោះស្រាយ បញ្ហានេះ។ ពានរង្វាន់នេះផ្តល់ជាវេទិកាមួយ សម្រាប់ធ្វើការសហការគ្នា ដែលនឹងជួយសង្គ្រោះ ជីវិតកុមារមួយចំនួន ដែលងាយរងគ្រោះបំផុត ក្នុងពិភពលោក ៕