បណ្តាស្មាតហ្វូនស៊េរីខ្ពស់ៗ ក្នុងពេលបច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយ កាន់តែមានទំហំធំឡើងៗ
និងកាន់តែស្តើងទៅៗ សំណួរចោទសួរថា តើពួកវា ធន់រឹងមាំ ជាងជំនាន់មុនៗដែរ ឬទេ?

តាមរយះការពិសោធន៍ជាច្រើនបានឲ្យដឹងថា ភាគច្រើននៃស្មាតហ្វូនស៊េរីខ្ពស់ៗ សព្វថ្ងៃទាំង
នោះ គឺសុទ្ធតែត្រូវបានបែកស្រាំ អេក្រង់ ឬក៏ឈប់ដំណើរការស្មាតហ្វូនតែម្តង បន្ទាប់ពីការ
ពិសោធន៍ (Testing) រួច។

ជាក់ស្តែង វាពិតជាពិបាក ក្នុងការវាយតំលៃថា ស្មាតហ្វូនមួយណា ដែលធន់រឹងមាំ ជាងគេ
ក្នុងពេលបច្ចុប្បន្ននេះណាស់ ដោយសារតែពួកវាសុទ្ធតែត្រូវបាន ធ្វើការពិសោធន៍សាកល្បង
ផ្សេងៗគ្នា។ ប៉ុន្តែ សំរាប់បណ្តាវីដេអូខាងក្រោមនេះ គឺអាចជួយអ្នក ធ្វើការសង្កេតបានដោយ
ខ្លួនឯងបាន ស្តីពីកំរិតនៃភាពធន់រឹងមាំ របស់បណ្តាស្មាតហ្វូនលំដាប់កំពូល ក្នុងពេលបច្ចុប្បន្ន
នេះ។

iPhone 5S ធន់រឹងមាំជាង iPhone 5C

<object style="display: block; margin-left: auto; margin-right: auto;" width="500" height="400" data="http://www.youtube.com/v/QGkDSzGtdew&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/QGkDSzGtdew&rel=1" /></object>

iPhone 5C ត្រូវបានបែកស្រាំអេក្រង់ ក្នុងពេលដែល iPhone 5S បានឆ្កូតស្នាម បន្តិចបន្តួច។

Xperia Z1 មិនបែកស្រាំអេក្រង់ទេ ប៉ុន្តែត្រូវខូចផ្នែកខាងក្នុង

<object width="500" height="400" data="http://www.youtube.com/v/SvChRTJWDbk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/SvChRTJWDbk&rel=1" /></object>

បើទោះបីជាត្រូវបានទម្លាក់ ច្រើនដង តាមជ្រុងផ្សេងៗគ្នា Z1 នៅតែមានភាពធន់រឹងមាំ មិន
បែកស្រាំអេក្រង់ឡើយ ប៉ុន្តែបែរជាខូចនៅផ្នែកខាងក្នុង។

Samsung Galaxy Note 3 បែកស្រាំអេក្រង់ តែនៅដំណើរការល្អ

<object width="500" height="400" data="http://www.youtube.com/v/PCX3qNtzGzI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/PCX3qNtzGzI&rel=1" /></object>

អេក្រង់ត្រូវបានបែកស្រាំ ប៉ុន្តែ Note 3 នៅតែអាចប្រើប្រាស់បាន ធម្មតា។

Nokia Lumia 925 មានសំបករឹងមាំ ប៉ុន្តែអេក្រង់ងាយបែកស្រាំ

<object width="500" height="400" data="http://www.youtube.com/v/W95-aOvzQo4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/W95-aOvzQo4&rel=1" /></object>

Lumia 925 មានសំបកធន់រឹងមាំល្អណាស់ ប៉ុន្តែអេក្រង់របស់វា គឺងាយបែកស្រាំ។

iPhone 5C ងាយបែកអេក្រង់, Galaxy S4 ងាយឈប់ដំណើរការ

<object width="500" height="400" data="http://www.youtube.com/v/dLuwkrbhmYU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/dLuwkrbhmYU&rel=1" /></object>

ត្រូវបានទម្លាក់ចុះ ក្នុងពេលទន្ទឹមគ្នារវាង iPhone 5S, 5C, Moto X និង Galaxy S4 ប៉ុន្តែ
មានតែ iPhone 5C ទេដែលត្រូវបានបែកអេក្រង់។

HTC One និង iPhone 5 សុទ្ធតែងាយនឹងបែកអេក្រង់

<object width="500" height="400" data="http://www.youtube.com/v/9zp8Ap6Ra4o&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/9zp8Ap6Ra4o&rel=1" /></object>

HTC One និង iPhone 5 ស្មាតហ្វូនទាងពីរនេះ មានកំរិតនៃភាពធន់រឹងមាំ ប្រហាក់ប្រហែលគ្នា។

Galaxy Note 3 មិនងាយបែកស្រាំអេក្រង់ជាង iPhone 5S

<object width="500" height="400" data="http://www.youtube.com/v/jXX_35xy8Rc&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/jXX_35xy8Rc&rel=1" /></object>

Note 3 មានឆ្កូតស្នាម នៅផ្នែកគែមៗនៃស្មាតហ្វូន ក្នុងពេលដែល iPhone 5S ត្រូវបានបែក
ស្រាំអេក្រង់មួយផ្នែក។

ឆ្លងតាមការអង្កេតនៃបណ្តាវីដេអូខាងលើនេះ បើតាមទស្សនៈផ្ទាល់របស់ប្រិយមិត្ត តើកំពូល
ស្មាតហ្វូនមួយណាទៅ ដែលមានភាពធន់រឹងមាំ ជាងគេ សំរាប់ពេលបច្ចុប្បន្ននេះ?

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Galaxy Round: ស្មាតហ្វូនដំបូងគេមានអេក្រង់ OLED កោង, Hardware ដូច Note 3 បង្ហាញខ្លួន
- Apple នឹងធ្វើការបង្ហាញណែនាំ iPad ថ្មី នៅថ្ងៃទី ២២ ខែតុលា ខាងមុខនេះ
- អស្ចារ្យមែន! កំពូលការប្រយុទ្ធ រវាងម្រាមដៃមនុស្សពិតៗ និងរូបគំនូរជីវចល (មានវីដេអូ)
- វីដេអូ៖ លោតចូលផ្លូវរថភ្លើង បំណងសម្លាប់ខ្លួន តែទំនងមិនទាន់ដាច់ចិត្ត ខំប្រឹងឱនចុះ រួចខ្លួនវិញ
- Camera Galaxy S5 និង Note 4 នឹងថតរូបបានច្បាស់ល្អ ជាងមុន ៨ដង ក្នុងលក្ខខណ្ឌខ្វះពន្លឺ
- iPhone 6 អាចនឹងមានអេក្រង់ទំហំធំជាងមុនគឺ 4,8 inch

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ប្រែសម្រួល៖ សិលា
ប្រភព៖ zing