(ភ្នំពេញ)៖ តារាសម្ដែង កំពុងតែមានឈ្មោះល្បីជាបណ្ដើរៗ លោក ឈួន ពន្លឺ ដែលទស្សនិកជនជាច្រើន បានសម្ដែងការកោតសរសើ ជាមួយនឹងភាពក្លាហាន ហ៊ានស្រាតននលគក សម្ដែងក្នុងបទ «ផ្កាយព្រឹក» ច្រៀងដោយលោក ម៉ៃ សុគន្ធ ដែលទទួលរងនូវការរិះគន់ ជេរប្រទេចយ៉ាងចាស់ដៃ កាលពីពេលថ្មីៗនេះ ត្រូវបានគេបង្ហើបថា លោកកំពុងតែទទួលបានតំណែងធំថ្មីមួយ នៅក្នុងផលិតកម្មថ្មី ដោយលោកជាអ្នកគ្រប់គ្រងការងារទូទៅ បន្ទាប់ពីចាងហ្វាង។

ជាការពិត បទចម្រៀងដ៏ល្បីល្បាញ របស់លោក ម៉ៃ សុគន្ធ គឺបទ «ផ្កាយព្រឹក» ដែលត្រូវបានមហាជនជាច្រើនរិះគន់ យ៉ាងខ្លាំង ទៅលើកាយវិការ ក្នុងបទចម្រៀង ខណៈមើលទៅស៊ិចសីហួសមាឌ ពិសេសគឺឈុតស្រាតរបស់តួប្រុស ដែលមហាជនជាច្រើន មិនស្គាល់មុខតួប្រុសម្នាក់នោះឡើយ។ ប៉ុន្តែគេពិតជាសង្ហា មានសាច់ដុំកង់ នឹងទ្រូងស្អាត ដែលត្រូវបានគេគិតថា ក្នុងចំណោមតារាខ្មែរជាច្រើន មិនសូវមានបុរសប្រភេទសាច់ដុំនេះឡើយ។

លោក ឈួន ពន្លឺ ជាតារាសម្ដែង និងជាតារាម៉ូឌែល ប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំមកហើយ តែមិនសូវល្បីល្បាញខ្លាំងទេ ទើបតែថ្មីៗនេះ លោកក៏ល្បីល្បាញខ្លាំង រួមជាមួយសំឡេងរិះគន់ក៏ខ្លាំងក្លាដូចគ្នា ក្នុងឈុតស្រាតរបស់លោក ក្នុងបទចម្រៀង «ផ្កាយព្រឹក» ព្រោះពិបាកទទួលយក នៅពេលដែលលោកស្រាតចេញគូទ កណ្ដាលវាលបែបនេះ។

លោក ឈួន ពន្លឺ ត្រូវបានគេនិយាយថា លោកធ្លាប់រិះគន់អ្នកសិល្បៈសិចស៊ី នាពេលកន្លងមកយ៉ាងច្រើនថា «ស្រាតដើម្បីភាពល្បីល្បាញ គ្មានភាពថ្លៃថ្នូរ»។ ប៉ុន្តែពេលនេះ ប៉ះលើខ្លួនឯងវិញ ទើបស្ងាត់មាត់ជ្រៀប មិនហ៊ាននិយាយអ្វីតទៅទៀតនោះឡើយ។ ថ្វីត្បិតតែសំឡេងរិះគន់ទៅលើលោក ឈួន ពន្លឺ បានធ្វើឲ្យល្បីល្បាញខ្លាំង តាមរយៈមានគេជេរច្រើនក្ដី តែលោកមិនបានបាត់មុខ ពីពិភពសិល្បៈទេ ពោលបែរជាបានតំណែងកាន់តែធំ ក្នុងផលិតកម្មថ្មីមួយ ដែលកំពុងតែថតរឿងដុំ ដើម្បីចាក់បញ្ចាំង។

លោក ឈួន ពន្លឺ បានក្លាយជាអ្នកគ្រប់គ្រងការផលិតទាំងមូល ពោលគឺបន្ទាប់ពីមេធំតែម្ដង ដែលអាចប្រើនរណា ឬស្ដីឲ្យនរណា បានតាមចិត្តទាំងអស់ ព្រោះលោកធំជាងគេ ក្នុងផលិតកម្មនេះ បន្ទាប់ពីម្ចាស់ផលិតកម្ម។ មានមូលហេតុជាច្រើន នាំឲ្យលោកបានកាន់តំណែង ដ៏ធំមួយនេះ ប៉ុន្តែមិនត្រូវបានទម្លាយចេញនោះទេ ពោលគ្រាន់តែដឹងត្រឹមថា តំណែងនេះ ពិតជាត្រូវធ្លាក់លើ ឈួន ពន្លឺ មែន។

តារាសម្ដែងមានសាច់ដុំធំ ឈួន ពន្លឺ មិនអាចសុំការបំភ្លឺបានទេ ជុំវិញរឿងដែលលោកក្លាយជាអ្នកគ្រប់គ្រង ទាំងវ័យក្មេងបែបនេះ ខណៈដែលលេខទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបាន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង