កំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានមកធ្វើការវិនិយោគយ៉ាងសម្បើមនៅក្នុងក្រុងព្រះសីហនុ។ ដំបូងគ្រាន់តែ មានចំនួនអ្នកទេសចរណ៍ជនជាតិចិនមកទស្សនាច្រើនតែប៉ុណ្នោះ ប៉ុន្តែមួយរយៈចុងក្រោយនេះ គឹឃើញលេចចេញជាអាគារធំៗដែលមានភ្ជួរអក្សរចិនពេញទិសទីទាំងអស់។

ម្ចាស់អាជីវកម្មម្នាក់ឈ្មោះ សោភ័ណ បានននិយាយថា ចំនួនជនជាតិចិនដែលមករស់នៅដ៏ច្រើនក្នុងក្រុងព្រះសីហនុនេះ គឺមានផលប៉ះពាល់ដល់ការរកចំណូលរបស់គាត់យ៉ាងខ្លាំង ដោយសារតែពួកគេមករស់នៅជាក្រុមហើយជួលដី និងផ្ទះដើម្បីរកស៊ីខ្លួនឯងដូចជា សណ្ឋាគារ ភោជនីយដ្ឋាន កាស៊ីណូ និងហាងជាដើម។ កត្តានេះ នៅពេលដែលជនជាតិមកលេងក្រុងព្រះសីហនុ គឹពួកគេទៅរកតែហាងដែលចិនបើកតែប៉ុណ្នោះ។ ក្រុងព្រះសីហនុសព្វថ្ងៃ គឺដូចជា ChinaTown អញ្ចឹងដោយសារតែទៅដល់ទីណាក៏ដោយក៏ឃើញតែជនជាតិចិនដែរ ផ្ទុយមកវិញចំនួនអ្នកទេសចរណ៍អឺរ៉ុបមានការធ្លាក់ចុះជាខ្លាំង។

លោកបានបន្តទៀតថា សព្វថ្ងៃនេះ ប្រសិនបើមានអ្នកមកពីក្រុងភ្នំពេញដើម្បីលំហែរកម្សាន្តនៅក្រុងព្រះសីហនុនៅចុងសប្តាហ៍ដោយមិនបានកក់សណ្ឋាគារជាមុន លោកអ្នកនឹងមិនមានបន្ទប់ស្នាក់នៅនោះទេ ពីព្រោះបន្ទប់ទាំងអស់ត្រូវបានជនជាតិចិនជួលស្ទើរតែទាំងអស់។

កញ្ញា សុខ ចិន្តា ជាប្រជាជនរស់នៅទីនោះបាននិយាយថា វាមានទាំងផលល្អ និងផលអាក្រក់ទៅលើបញ្ហានេះ។ អ្វីដែលល្អនោះគឺ តម្លៃដីនៅទីនោះមានការកើនឡើងជាខ្លាំង រីឯបញ្ហាអាក្រក់ គឺមានឧក្រិដ្ឋកម្មកើនឡើងទៅលើបទលួចលុយតាមប្រព័ន្ធអ៊ីនធើណែត និងវៃតបគ្នាជាដើម។

ឯកឧត្តម អ៊ុក គឹមឡេក រដ្ឋលេខាធិការក្រសួងអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅដើមខែនេះថា កម្ពុជាលែងព្រួយបារម្ភអំពីជនអន្ដោប្រវេសន៍វៀតណាមទៀតហើយ ប៉ុន្តែយើងមានការព្រួយបារម្ភអំពីជនជាតិចិនជាង។

នៅឆ្នាំ ២០១៧ ប្រទេសកម្ពុជាមានការវិនិយោគអចលនទ្រព្យចំនួន ១.៤៣ ពាន់លានដុល្លារពីប្រទេសចិន ឬស្មើនឹង ២៧ ភាគរយនៃការវិនិយោគសរុបនៅក្នុងប្រទេសកាលពីឆ្នាំមុន។

យោងតាមទិន្នន័យចុងក្រោយបង្អស់របស់ក្រសួងពាណិជ្ជកម្ម ការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិន បានកើនឡើងយ៉ាងគំហុកក្នុងអំឡុងពេល ១១ខែដំបូងនៃឆ្នាំ ២០១៧ ពោលគឺ មានចំនួន ១៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៦៕