CamNews

ហេតុតែចង់ជួបតារាល្បី ឈិន ឡុង បុរសសង្ហាម្នាក់ដល់ថ្នាក់លែងគិតពីអាយុជីវិតខ្លួនឯង

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Sina បានឲ្យដឹងថា មាន​ឧបទ្ទវហេតុ​មួយ​ដែល​បាន​កើត​ឡើង​នៅ​ឯ​ក្រុង Yinchuan ក្នុង​ខេត្ត Ningxia ប្រទេស​ចិន កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦ អំឡុង​ពេល​សម្ពោធ​រឿង "Tiger Squad" ដែល​មាន Jackie Chan ជា​ភ្ញៀវ​កិត្តិយស ស្រាប់តែមាន​បុរស​​ម្នាក់​​បាន​លោត​ពី​លើ​ទី​ខ្ពស់ កម្ពស់​​​ប្រមាណ​៥​ម៉ែត្រ ព្រោះ​តែ​ចង់​ជួប Jackie Chan ។

គេ​ឃើញ​បុរស​ដដែល​រូប​នេះ បាន​ស្រែក​ពី​លើ​អគារ​ជាន់​ទី​២​ក្បែរ​ឆាក​ថា "មិនងាយ​ទេ បាន​ជួប​បង​ធំ Jackie Chan ​នៅ​កន្លែងទេ ខ្ញុំ​នឹង​ស្វាគមន៍​គាត់​តាម​របៀប​ពិសេស ។ បន្ទាប់ពីនិយាយ​រួចហើយ ខ្លួន​ក៏​ហក់​ពី​លើ​អគារ​ ហើយ​ទើ​លើ​គ្រោង​ឆាក​ដែល​ទុក​​សម្រាប់​បញ្ជា​ភ្លើង​និង​សំឡេង​ក្បែរ​នោះ ។

​ចំណែក​ឯ​អ្នក​គ្រប់​គ្នា​វិញ បាន​ជ្រួល​ច្របល់​និង​ស្លន់ស្លោ​ជា​ខ្លាំង សូម្បី​តែ Jackie Chan ក៏​បាន​លួងលោម​បុរស​ម្នាក់​នោះ កុំ​ឲ្យ​ធ្វើ​អ្វី​ផ្ដេសផ្ដាស ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ជាយថាហេតុ។ លោក​និយាយ​ថា "ប្រសិន​ជា​ប្អូន​បន្ត​ធ្វើ​ដូចនេះ ខ្ញុំ​នឹង​ចាកចេញ​ភ្លាម។" តែ​បុរស​នោះ​មិន​ស្ដាប់​ពាក្យ​អ្នក​ដទៃ​ហាម​ទាល់​តែ​សោះ ក៏​លោត​ចុះ​មក​ក្រោម​ទៀត ហើយ​ពេល​នោះ អ្នក​រៀបចំ​កម្មវិធី​ក៏​រត់​ឆ្លេឆ្លា​ទៅ​ជួយ​បុរស​​នោះ​យក​ទៅ​ពិនិត្យ​ ក្រែង​លោ​មាន​របួស។ រី​ឯ Jackie Chan បាន​ចាក​ចេញ​​ភ្លាម​ៗ ហើយ​ជំនួប​តារា​នា​ពេល​ល្ងាច​នោះ​ក៏​ត្រូវ​បាន​គេ​លុប​ចោល​ជា​ស្ថាពរ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ zing