យោបល់ជាច្រើនគិតថា អ្នកគួរតែទិញកំពូលស្មាតហ្វូនដែលបានចេញលក់កាលពីឆ្នាំទៅ ជំនួស
ឱ្យស្មាតហ្វូនលំដាប់មធ្យមរបស់ឆ្នាំនេះ។ នេះគឺជាយោបល់ល្អដែលអ្នកគួរយកមកពិចារណា
មុនពេលសម្រេចចិត្តទិញស្មាតហ្វូនដទៃ។

បណ្ដាឧបករណ៍ដែលត្រូវបានគេចាត់ទុកជាកំពូលផលិតផល គឺតែងតែមានមាន "វណ្ណៈ" ខ្ពស់
ជាង បើប្រៀបធៀបជាមួយនឹងឧបករណ៍លំដាប់មធ្យម។កំពូលស្មាតហ្វូន ក៏តែងមានតម្លៃយូរ
អង្វែងក្នុងការប្រើប្រាស់ ពោលគឺចាប់ពី ២ទៅ ៣ឆ្នាំ បច្ចេកវិទ្យារបស់វា មិនទាន់ហួសសម័យ
នោះទេ ព្រោះថា អ្វីដែលល្អដល់កម្រិតកំពូលហើយនោះ គេពិបាកនឹងបោះបង់ និងពិបាកធ្វើ
ឱ្យល្អលើសពីនេះ។

ក្រៅពីនេះ កំពូលស្មាតហ្វូន នឹងត្រូវបានគេទម្លាក់តម្លៃជាបន្តបន្ទាប់ ដើម្បីជម្រុញការលក់ចេញ
សម្រាប់បើកផ្លូវឱ្យផលិតផលថ្មី។ ចំណែកបណ្ដាស្មាតហ្វូនកម្រិតមធ្យម បើទោះត្រូវបានផលិត
ឡើងថ្មីៗ ក៏មិនមានអ្វីដែលខ្លាំងជាងកំពូលស្មាតហ្វូនចាស់នោះដែរ។

ដូច្នេះ បើសិនអ្នកកំពុងស្វែងរកទិញស្មាតហ្វូននៅពេលនេះ អ្នកគួរតែពិចារណាទៅលើកំពូល
ស្មាតហ្វូនដែលបានចេញលក់កាលពីឆ្នាំមុន ដែលរួមមានដូចតទៅ ៖

iPhone 5S

បើទោះជាបានចេញលក់កាលពី ២ឆ្នាំមុន ប៉ុន្តែ ស្មាតហ្វូននេះនៅតែជាទីចាប់អារម្មណ៍ក្នុង
ទីផ្សារនាបច្ចុប្បន្ន។ នេះ មិនទាន់និយាយដល់តម្លៃទាបរបស់វា។ អ្នកខ្លះគិតថា អេក្រង់ ៤អ៊ិន្ឈ៍
លែងជាទីសមស្រប តែ ចំពោះអ្នកចូលចិត្តផលិតផល Apple នៅតែចាត់ទុកថា iPhone 5S
មានរូបរាងស្រស់ស្អាត និងបង្ហាញនូវភាពល្អប្រណិតរបស់ Apple។

បច្ចុប្បន្ន តម្លៃពិតរបស់ស្មាតហ្វូននេះ ប្រហែល ៤៥០ដុល្លារអាមេរិក សម្រាប់កំណែអង្គចងចាំ
16GB។

LG G3

LG G3 គឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនដែលមានអេក្រង់រីសូលូសឹន 2K។ មកដល់
បច្ចុប្បន្ន ដូចមិនទាន់មានស្មាតហ្វូនថ្មី លំដាប់មធ្យមណាមួយ មានម៉ាស៊ីនខ្លាំងក្លា អេក្រង់ស្អាត
ដូចកំពូលស្មាតហ្វូនរបស់ LG ដែលបានបង្ហាញខ្លួន កាលពីឆ្នាំ ២០១៤ នេះ នៅឡើយ។

នៅលើគេហទំព័រនៃហាងលក់ទូរសព្ទមួយចំនួន ក្នុងប្រទេសកម្ពុជា ស្មាតហ្វូន LG G3 ត្រូវបាន
ដាក់លក់ ក្នុងតម្លៃប្រហែល ៥១៩ដុល្លារអាមេរិក។

ប៉ុន្តែ ដើម្បីចំណាយតិចជាងនេះ តែបានរបស់ល្អមិនចាញ់ LG G3 ប៉ុន្មាន អ្នកអាចរកទិញ LG
G3 Stylus តម្លៃ ២៧៥ដុល្លារ ឬ G3 Beat តម្លៃ ២៩៩ដុល្លារ។

Samsung Galaxy S5

ស្មាតហ្វូនឆ្នាំ ២០១៤ នេះ ពិតជាសមស្រប ចំពោះអ្នកដែលមិនមានប្រាក់ខែច្រើន ប៉ុន្តែ បាន
ស្មាតហ្វូនដែលមានម៉ាស៊ីនខ្លាំងក្លា អេក្រង់ស្អាត និងកាមេរ៉ាគុណភាពខ្ពស់។ អ្វីដែលពិសេស
គឺថា Samsung Galaxy S5 មានសមត្ថភាពទប់ទល់នឹងការជ្រាបទឹក និងធូលី បានយ៉ាងល្អ។

Sony Xperia Z3 Compact

Sony Xperia Z3 Compact ត្រូវបានវាយតម្លៃខ្ពស់ ដោយសារម៉ាស៊ីនខ្លាំងក្លារបស់វា រួមមាន
ឈីប Snapdragon 801 4core កាមេរ៉ា 20.7 MP រួមទាំងបច្ចេកវិទ្យាប្រឆាំងការជ្រាបទឹក
ប្រហាក់ប្រហែល Xperia Z3។

Samsung Galaxy Note 3

ម្រាប់អ្នកគាំទ្រផលិតផល Samsung ស្រឡាយ Note នោះគេ ប្រាកដជាគិតដល់ Samsung
Galaxy Note 3 ថ្វីបើវាត្រូវបានដាក់លក់ កាលពី ២ឆ្នាំមុន។

Samsung Galaxy Note 3 គឺជាស្មាតហ្វូនដំបូងគេក្នុងលោក ដែលបំពាក់ RAM 3GB និងអេក្រង់
5.7 inches Full HD។

បណ្ដាស្មាតហ្វូនខាងលើ សុទ្ធតែមានចំនុចខ្លាំងក្លារបស់ខ្លួន រួមនឹងតម្លៃទាបសមរម្យ។ បើទោះ
ផលិតផលខ្លះ អស់ពីឃ្លាំង តែអ្នកក៏អាចរកទិញបាននៅតាមហាងនានាក្នុងទីផ្សារ ឬទិញពីអ្នក
ដែលចង់ប្ដូរទូរសព្ទដែលអ្នកទុកចិត្ត៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Tech/Hakse