CamNews

ផន នីដា ដឹកដៃ ខាន់ ជេមស៍ ហោះហើរទៅបារាំង

ភ្នំពេញ៖ អតីតតារាចម្រៀង ល្បីល្បាញរួមទ្រនំ របស់ផលិតកម្ម រ៉ក់ ចំនួនពីរដួង គឺ លោក ខាន់ ជេមស៍ និង កញ្ញា ផន នីដា ហៅស្រីខួច បន្ទាប់ពីបានចែកចានចែកឆ្នាំងគ្នា រត់ទៅជ្រកក្នុងទ្រនំផ្សេងៗគ្នាមក ត្រូវបានគេដឹងថា អ្នកទាំងពីរកំពុងតែត្រៀមខ្លួន រៀបចំឯកសារ ដើម្បីទៅសម្ដែងនៅក្នុងប្រទេសបារាំង ក្នុងពេលឆាប់ៗខាងមុខនេះ ។

ក្រោយពីចែកផលិតកម្មគ្នា រួចមក លោក ខាន់ ជេមស៍ ត្រូវគេដឹងថា ទៅជ្រកកោន នៅផលិតកម្មសាន់ដេ ជាផលិតកម្មមានប្រជាប្រិយភាព តាមខេត្តបំផុត។ រីឯស្រីខួច បានទៅជ្រកកោនទ្រនំ ហង្សមាស ដែលជាទ្រនំធំស្កឹមស្កៃ រឹងមាំជាងគេក្នុងសិល្បៈ ។

ថ្វីត្បិតតែទ្រនំ អ្នកទាំងពីររឹងមាំដូចគ្នា តែកេរ្តិ៍ឈ្មោះពួកគេ ហាក់មិនសូវលោតខ្ពស់ ដូចកាលពីនៅផលិតកម្មចាស់ឡើយ ។ លោក ខាន់ ជេមស៍ ចូលសាន់ដេដំបូងៗល្បីគួរសម បន្ទាប់មកក៏ស្ងប់ស្ងាត់បទចម្រៀង ក៏លែងសូវមានច្រើនដូចមុនទៀតដែរ ។ តែបទលោកល្បីខ្លាំងមានតែបទ "មានសង្សាជាស្រីស្អាត" ប៉ុណ្ណោះ ។

ចំណែក កញ្ញា ផន ស្រីខួច តារាចម្រៀងសំឡែងក្រអួនក្រអៅ បទបែនបានគ្រប់កាលៈទេសៈម្នាក់នេះវិញ តាំងពីនាងហាក់ចូលផលិតកម្ម ហង្សមាស គេមិនដឹងថា នាងល្បីបទអ្វីឡើយ ព្រោះចម្រៀងនាង ហាក់មិនសូវលេចធ្លោរ ដូចកាលនាងនៅផលិតកម្មរ៉ក់ ដែលច្រៀងបទអីក៏ល្បីនោះទេ ។ តែបែរជាលេចធ្លោរ ក្នុងរឿងសម្រស់ទៅវិញ ព្រោះតាំងពីចូល ហង្សមាស នាងត្រូវបានគេឃើញថា ស្អាតមិនធម្មតាឡើយ តែមិនបានកែកុនចំណុចណាមួយ នៃរូបរាងនាងឡើយ ។

ប្រភពដ៏កក់ក្ដៅមួយ បាននិយាយថា តារាចម្រៀងទាំងពីរដួងនេះ កំពុងតែត្រៀមចេញ ទៅសម្ដែងនៅប្រទេសបារាំងរួមគ្នា ខណៈដែលពួកគេ ខានចេញសម្ដែង ជាមួយគ្នារាប់ឆ្នាំមកហើយ ។ តែការចេញទៅប្រទេសបារាំង លើកនេះ មិនយូរទេប្រហែលជា១ខែកន្លះ គឺត្រឡប់មកវិញ ។

ការចេញច្រៀង ក្រៅប្រទេសភាគច្រើន តារាល្បីៗគេចេញច្រៀង តែរដូវវស្សាប៉ុណ្ណោះ ព្រោះមិនសូវមានកម្មវិធីច្រៀង ។ តែនេះហាក់បង្ហាញថា កេរ្តិ៍ឈ្មោះអ្នកទាំងពីរឥលូវ មិនដូចមុនទេ ពោលហាក់ស្ងប់ស្ងាត់រឿងកាងារទោះ ជាអ្នកទាំងពីរមានសមត្ថភាព និងសំឡេងខ្ពស់ល្អក៏ដោយ តែអ្នកទាំងពីរមានការងារក្រៅស្រុកច្រើន ពិសេស ស្រីខួច ត្រូវប៉ាន់តែក្រៅប្រទេស ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល