(ភ្នំពេញ ៩ មិថុនា ២០១៦)៖ ព្រឹត្តិការណ៍តាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រលើកទី១ នៅកម្ពុជា ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ (ពីថ្ងៃទី០៩ដល់ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០១៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ត្រូវបានអ្នករៀបចំកម្មវិធីអះអាងថា មានផលិតផលទាក់ទងនឹង ការងារផ្នែកសំណង់ មកពីបណ្ដាក្រុមហ៊ុនល្បីៗជាច្រើន ប្រមាណជាង១០០ប្រភេទ ត្រូវបានដាក់បង្ហាញឲ្យ ចូលទស្សនាដោយសេរី ខណៈផលិតផលទាំងនោះ នាំមកដោយក្រុមហ៊ុនល្បី មកពីបណ្ដាប្រទេស ប្រមាណជិត១០ប្រទេសចូលរួម ។ ការតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រលើកទី១ នៅកម្ពុជា គឺជាកម្មវិធីដ៏ល្អបំផុត ក្នុងការកសាងសម្ភារៈសំណង់ ស្ថាបត្យកម្ម ការរចនាផ្ទៃខាងក្នុង គ្រឿងសង្ហារឹមនានា និងការតុបតែង នៅកម្ពុជា ។

ក្នុងពិធីបើកសម្ពោធ ការតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រនៅកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ គឺមានការចូលរួមផ្ដល់កិត្តិយស ដោយលោក ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា, ប្រធានគណៈកម្មការស្ថាបត្យករ, ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា និងប្រធានសមាគមស្ថាបត្យករកម្ពុជា ចូលរួមជាច្រើននាក់ផងដែរ។

លោក Ajinveat Vhongthong ប្រធានរៀបចំកម្មវិធី ការតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រ នៃក្រុមហ៊ុន ICVeX បានថ្លែងប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា កម្មវិធីតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា ជាព្រឹត្តិការណ៍នៃការជួបជុំប្រចាំឆ្នាំ ពីសំណាក់អ្នកជំនាញ ផ្នែកឧស្សាហកម្មនានា ហើយក៏ជាវេទិកាអប់រំ ដើម្បីផ្លាស់ប្ដូរ និងចែករំលែកចំណេះដឹងផ្នែកទីផ្សារ បច្ចេកវិទ្យា គំនិតច្នៃប្រឌិត និងការនិយមនានា ។ លើសពីនេះ ព្រឹត្តិការណ៍នេះ នឹងឆ្លើយតបបានយ៉ាងប្រសើរ ចំពោះតម្រូវការសម្ភារៈសំណង់ ស្ថាបត្យកម្ម ការរចនាខាងក្នុង គ្រឿងសង្ហារឹម និងការតុបតែសម្រាប់ទីផ្សារកម្ពុជា ។

លោកបន្ថែមថា ដោយមានកិច្ចសហការ ជាមួយសមាគមន៍ ស្ថាបត្យករកម្ពុជា (CSA) ជាមួយនឹងបណ្ដាញ នៃអ្នកបញ្ចប់ការសិក្សា ផ្នែកស្ថាបត្យកម្មជាង៣ពាន់នាក់ និងជំនាញផ្នែកស្ថាបត្យកម្មនានា ក្នុងប្រទេសកម្ពុជា និងការគាំទ្រពីគណៈកម្មការស្ថាបត្យករ និងសមាគមសហគ្រិន វ័យក្មេងកម្ពុជា (YEAC) កម្មវិធីតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រលើកទី១នៅកម្ពុជា នឹងដាក់បង្ហាញផលិតផលល្បីៗ ជាង១០០ប្រភេទ និងក្រុមហ៊ុនជាច្រើន ដែលមកពីបណ្ដាជិត១០ប្រទេស រួមមានកម្ពុជា កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម ប្រទេសមកពីតំបន់អឺរ៉ុបផ្សេងៗទៀត។ ក្នុងនោះការតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រ នេះ នឹងអាចទាក់ទាញ អ្នកចូលទស្សនាប្រមាណ៣ពាន់ នាក់ផងដែរ។

លោក ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈ ស្ថាបត្យករកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា នេះជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនសំណង់ មកពីប្រទេសថៃ បានមករៀបចំកម្មវិធី តាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រជាលក្ខណៈអន្តរជាតិ នៅពេលនេះ ។ ស្ថាបត្យកម្ម និងការរចនាដ៏ល្អប្រណិត របស់ស្ថាបត្យករបុព្វបុរសខ្មែរយើង ពីអតីតកាលបានស្ដែងចេញ ជាសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ និងជាបេតិកភណ្ឌពិភពលោក មានដូចជាសំណុំ ប្រាងប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ, បន្ទាយស្រី និងប្រាសាទព្រះវិហារជាដើម ដែលទាំងនេះពិតជាកើតចេញ ពីស្នាដៃ ទេពកោសល្យ ដ៏អង់អាចរបស់បុព្វបុរស ស្ថាបត្យករខ្មែរ និងវិចិត្រករខ្មែរ ដែលជាមោទនភាព របស់ប្រជាជនកម្ពុជា ហើយបាននិងកំពុងអូសទាញ យ៉ាងសកម្មនូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន សម្រាប់ប្រទេសកម្ពុជា។

លោករដ្ឋលេខាធិការូបនេះ បន្តទៀតថា ក្នុងនាមរូបលោកជារដ្ឋលេខាធិកា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា លោកពិតជាមានមោទនភាព និងក្ដីរីករាយ ក្រោមកិច្ចសហការ ជាមួយស្ថាបត្យករកម្ពុជា ព្រមទាំងអ្នករៀបចំកម្មវិធី នៃក្នុងហ៊ុន ICVeX ដែលបាននាំមកនូវព្រឹត្តិការណ៍ តាំងពិព័រណ៍ដ៏សំខាន់នៅថ្ងៃនេះ ហើយក៏ជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា ដែលមានការតាំងពិព័រណ៍ នេះកើតឡើង។

សូមបញ្ជាក់ថា ចំណុចសំខាន់ៗនៃការតាំងពិព័រណ៍រួមមាន ផលិតផលអេកូឡូស៊ីទំនើបៗខ្នាតធំ និងការប្រើប្រាស់ផលិតផល ក្នុងសង្គមសម័យទំនើប និងដំបូន្មានលំអិត ពីសំណាក់អ្នកជំនាញ របស់ក្រុមហ៊ុន SCG (ស៊ីម៉ង់ត៍កំពត) ក្រុមហ៊ុននាំមុខគេក្នុងតំបន់ អាស៊ីអាគ្នេយ៍ផ្នែកអគារ និងសម្ភារៈសំណង់ និងជាអ្នកឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍នេះ ។ ដំណោះស្រាយផ្នែកស្ថាបត្យកម្ម និងការរចនាខាងក្នុង ការប្រមូលផ្ដុំក្បឿងផ្សេងៗ កម្រាល គ្រឿងសង្ហារឹម និងការដេគ័រ ដែលមានគុណភាពខ្ពស់ និងប្រណិត ពីប្រទេសនានា។

ការតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រនៅកម្ពុជា ឆ្នាំ២០១៦នេះ គឺជាកម្មវិធីដែលចាំបាច់ សម្រាប់អ្នកជំនាញឯកទេស ខាងពាណិជ្ជកម្ម អ្នកម៉ៅការសំណង់ ស្ថាបត្យករ អ្នករចនាខាងក្នុង ក៏ដូចជាអ្នកដំណើរការ គម្រោងអចលនទ្រព្យ ម្ចាស់សណ្ឋាគារ ម្ចាស់រមណីយដ្ឋាន និងអ្នកលក់សម្ភារៈគ្រឿងសំណង់នានា ដើម្បីស្វែងយល់ពីបរិបទ គំនិតច្នៃប្រឌិត និងការរចនាថ្មីៗ ក្នុងការទទួលបាន នូវប្រភពផលិតផលជាច្រើនប្រភេទ ដើម្បីផ្សារភ្ជាប់ខ្លួន ទៅនឹងដៃគូអន្តរជាតិ៕