CamNews

Eden Hazard លាតត្រដាងពីបញ្ហាក្នុង ក្លឹប Chelsea ស្ដែងចេញពីទំនាក់ទំនង

ព័ត៌មានកីឡា៖ ខ្សែបម្រើដ៏ឆ្នើម និងមានតម្លៃខ្លួនថ្លៃជាងគេប្រចាំក្លឹប Chelsea ក្រោយពីមានការទាក់ទងពី Real Madrid កាលពីរដូវកាលមុន បានថ្លែងដោយផ្ទាល់ប្រាប់ទៅអ្នកសារព័ត៌មានអំពីទម្រងលេង និង លទ្ធផលរបស់ក្លឹប បច្ចុប្បន្នដែលមានភាពធ្លាក់ដាច់បើធៀបទៅនឹង រដូវកាលមុន ។

Eden Hazard បានថ្លែងដោយផ្ទាល់ថា ក្នុងស្ថានភាពមួយដែលល្អ និងអាក្រក់ កីឡាករ Chelsea នៅតែបំពេញកាតព្វកិច្ចរបស់ខ្លួន ។ ដោយរឿងហេតុផ្ទាល់ខ្លួន គាត់មិនបានចាប់អារម្មណ៍អានការសែតនោះទេ គឺគាត់រវល់​តែខិតខំប្រឹងប្រែង យកចិត្ដទុកដាក់នឹងតួនាទី ដើម្បីជួយឲ្យក្រុមទទួលបានជ័យជំនះ ។ គាត់ត្រូវការការហ្វឹកហាត់ ជាខ្លាំង ​ហើយព្យាយាមបំភ្លេចចោលនូវរឿងរ៉ាវផ្សេងៗ និងបំពេញតួនាទីកីឡាករឆ្នើម ។ វាគឺជាករណីមួយ​ដែល គាត់បានសិក្សារៀងរាល់ថ្ងៃ មកទល់ពេលនេះ ហើយ Chelsea ក៏បានប្រជុំគ្នាផង​ដែរ​ អំពីទំនាក់ទំនង របស់ក្រុមដែលជាកត្ដាចាំបាច់ សម្រាប់អនាគត។​ Chelsea ក៏ដឹងដែរថា ពេលស្ថាន​ភាពក្រុមកំពុងតែស្ថិតក្នុងស្ថានភាពយ៉ាប់យឺន ក្រុមត្រូវតែរក្សាឲ្យបាននូវ ទំនាក់ទំនង ជាចាំបាច់ ។ គាត់ដឹងផងដែរ​ថា​មានមនុស្សមាជាច្រើន ដែលមានការសោកស្ដាយ នឹងមើលឃើញពីលទ្ធផល Chelsea នៅ​ពេលនេះ តែទោះជាយ៉ាងណា ក្លឹប បានជួបគ្នាហើយ ដោយសម្រេចចថា នឹងខិតខំប្រឹងប្រែង ហ្វឹកហាត់ឡើងវិញឲ្យ​បានល្អ។

ខ្សេបម្រើររូបនេះ កន្លងមកត្រូវបានគេសង្ស័យថា មានទំនាក់ទំនង​ បែកបាក់ផ្ទៃក្នុងដែលស្ថតិក្នុងមនុស្សមួយក្រុម មានចិត្ដចង់ប្ដូរថ្នាក់ដឹងកនាំ ចេញគឺលោក Jose Mourinho ខណៈដែលទើបតែបែកធ្លាយ​ថា គឺ កីឡាករ Cesc Fàbregas ប៉ុន្ដែដោយស្ដាប់តាមពាក្យសម្ដី នៅពេលនេះ គឺអាចសង្ស័យថា មិនមែននោះទេ ។

Eden Hazard កាលពីរដូវកាលមុន ធ្លាប់ទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាល ក្នុងទឹកដី Premier League ក្រោយពីអាចរកគ្រាប់បានដល់ទៅ ១៤គ្រាប់ពេញមួយរដូវកាល​ ហើយបានជួយឲ្យក្លឹប លើកពានរង្វាន់ពីរ ក្នុងមួយរដូ​វកាល គឺ Premier League និង League Cup ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ onefootball