CamNews

ប្រមុខរាជ រដ្ឋាភិបាល សម្រេចបង្កើន ប្រាក់បៀវត្សរ៍ មូលដ្ឋាន ដល់មន្ត្រីរាជការ

ភ្នំពេញ៖ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០១៤ បានសម្រេចបង្កើន បៀវត្សរ៍មូលដ្ឋាន ជូនមន្ត្រីរាជការស៊ីវិល ,ការបង្កើនប្រាក់អាហារ ប្រចាំថ្ងៃ ជូនយោធិន នគរបាលជាតិ និងមន្ត្រីពន្ធនារគារ ព្រមទាំង ការផ្តល់ប្រាក់កម្រៃ បន្ថែម ជូនគ្រូបង្រៀន ជាប់កិច្ចសន្យារបស់ ក្រសួងអប់រំ យុវជន និង កីឡា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ តទៅ។

យោងតាម អនុក្រឹត្យចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ កន្លងទៅ ដែលចុះហត្ថលេខា ដោយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើន បន្ថែមបៀវត្សរ៍មូលដ្ឋានជូន មន្ត្រីរាជការស៊ីវិល,ការបង្កើន ប្រាក់អាហារ ប្រចាំថ្ងៃជូនយោធិន នគរបាលជាតិ និងមន្ត្រីពន្ធ នាគារជាតិ និង ការផ្តល់ប្រាក់កម្រៃមន្ថែម ជូនគ្រូប្រៀនជាប់កិច្ចសន្យា នៃក្រសួងអប់រំ យុវជន និងកីឡា ។យ៉ាងណាក៏ដោយ អនុក្រឹត្យនេះ មិនមាន វិសាលភាពអនុវត្តចំពោះ មន្ត្រីរាជការដែល ស្ថិតនៅក្រោម ច្បាប់ស្តីពី លក្ខន្តិកៈមន្ត្រីរាជការ នៃក្រុមនីតិបញ្ញត្តិ  តុលាការ មន្ត្រីរាជការបំរើ ការងារ ក្នុងស្ថាប័ន ប្រឆាំងអំពើពុករលួយ និងអាជ្ញាសវនកម្មជាតិនោះទេ។

អនុក្រឹត្យបានសម្រេចថា មន្ត្រីរាជការស៊ីវិល ត្រូវបានបង្កើនបៀវត្សរ៍ មូលដ្ឋានប្រចាំខែតាម ចំនួនកំណត់ ដូចតទៅ ត្រូវបានបង្កើនបៀវត្សរ៍ មូលដ្ឋានបន្ថែម ៤០.០០០ រៀល ក្នុងមួយខែ ដល់មន្ត្រី រាជការនៃ ក្របខណ្ឌប្រភេទ ក ស្ថិតនៅក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការ ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងបង្កើនចំនួន ៨០.០០០ រៀលក្នុង មួយខែដល់មន្ត្រីរាជការ នៃក្របខណ្ឌប្រភេទ ខ , ប្រភេទ គ , ប្រភេទ ឃ ស្ថិតនៅក្រោមច្បាប់ស្តីពីសហ លក្ខន្តិកៈមន្ត្រី រាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

អនុក្រឹត្រនេះ បានសម្រេចទៀតថា ត្រូវបានបង្កើនប្រាក់ អាហារប្រចាំថ្ងៃដែលជាផ្នែកនៃបៀវត្សរ៍ ជូន យោធិន នគរបាលជាតិ និង មន្ត្រីពន្ធនារគារ ឲ្យដល់ចំនួន ៤.២០០ រៀលសម្រាប់ម្នាក់ក្នុង មួយថ្ងៃ ។ ត្រូវបានផ្តល់ប្រាក់កម្រៃ បន្ថែមចំនួន ៤០.០០០ រៀលក្នុងមួយខែលើ ប្រាក់កម្រៃកិច្ច សន្យាប្រចាំខែ សម្រាប់ គ្រូបង្រៀនចូលនិវត្តន៍ ដែលត្រូវបានជ្រើសរើស ឲ្យបំពេញការងារ ជាគ្រូបង្រៀនជាប់កិច្ចសន្យា ចំណេះទូទៅ និងអក្ខរកម្ម របស់ក្រសួងអប់រំយុវជន និង កីឡា៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល