CamNews

ម៉ៅ គីមធីតា បញ្ជាក់ថា​ ​មានបញ្ហាធំ​ ក្នុងថ្ងៃណាត់ថត ខណៈចាងហ្វាងផលិតកម្ម ដកតំណែងតួឯក និងដៀលថា «ជាតារា

(ភ្នំពេញ)៖ តារាសម្ដែងជើងថ្មី ​ក្រសោបបានតំណែងតួឯកផ្ទួនៗ កញ្ញា ម៉ៅ គីមធីតា ថ្មីនេះ បានរងការចោទប្រកាន់ថា ជាតារាមិនគោរពពេលវេលាថត បានធ្វើឲ្យចាងហ្វាងផលិតកម្ម ត្រូវបានគេស្គាល់ឈ្មោះថា ជា ឈីម ផ្ទុះកំហឹងដាក់ក្បាលដាក់កន្ទុយ រហូតដល់ថ្នាក់ជរដៀលនាងថា នូវពាក្យអសុរសមួយ​​ចំនួន ព្រមទាំងដកតំណែងជាតួឯកចោល ទាំងពាក់កណ្ដាលទីទៀតផង។ ក្រោយពីទទួលបាន​ជោគជ័យតួឯកជាបន្តបន្ទាប់ កញ្ញា ម៉ៅ គីមធីតា បានគិតថា ជីវិតនាងបានសុខសាន្ត ប៉ុន្តែបែរជា ​ផ្ទុះពាក្យចចាមអារ៉ាម ខណៈដែលលោក ជា ឈីម អ្នកថត​ជើងចាស់ និងជាផលិតករមួយរូប​ដៀល នាង​សុទ្ធតែឆ្កែ។

លោក ជា ឈីម បាននិយាយក្នុងបណ្ដាញសង្គម​​ថា​ «ខ្ញុំចង់បញ្ជាក់ជាថ្មីថា បញ្ហាតួសម្ដែងខ្ញុំប្រកាស​ថា នឹងដកចេញពីការសម្ដែងព្រោះនាង(ម៉ៅ គីមធីតា) មិនមានការទទួលខុសត្រូវ ដោយមិនគោរពពេលវេលា និងការសន្យា។ ក្រុមការងារតម្រូវចេញថត​នៅភ្នំស្រង់ ថតបានមួយថ្ងៃ ហើយត្រូវគេងមួយយប់ តែនាងត្រូវត្រឡប់មកវិញ ដោយសន្យា​ថា ត្រូវត្រឡប់ទៅថតនៅព្រឹកស្អែកវិញ។ លុះព្រឹកស្អែកក្រុមការងារ និងតួសម្ដែងផ្សេងៗបានត្រៀមលក្ខណៈ​សព្វគ្រប់​រង់ចាំ នាងមិនបានមកតាមសន្យា ក្រោយមកអ្នកចាត់ការទូទៅ បានទូរស័ព្ទទៅតែនាងបានបិទទូរស័ព្ទ ធ្វើឲ្យក្រុមការងារត្រូវខាតពេលវេលា និងលុយកាក់ ហើយក្រុមការងារ ក៏ត្រូវរំសាយដោយមិនបានថត»។

ប្រភពដដែលបន្ត​ថា «នេះជាលើកទី១។ លុះលើកទី២នេះ ក្រុមការងារបានណាត់គ្នា ត្រូវថត​ជាថ្មីនាងតួសម្ដែងម្នាក់នោះ ក៏យល់ព្រមទទួលដោយផ្ដល់ថ្ងៃថតឲ្យក្រុមការងារខ្ញុំ​។ លុះដល់ថ្ងៃត្រូវចេញថតក្រុមការងារ​ចេញដំណើរ ស្រាប់តែនាងទូរស័ព្ទមកប្រាប់ថា នាងជាប់រវល់មិនបានថតឲ្យខ្ញុំវិញ។ សិល្បៈទី៧​របស់យើងកំពុងតែងើបឡើងវិញ តែនាងបែជាមកជាន់ពន្លិច ក្នុងចរឹកបោកប្រាស់ផលិតករទៅវិញ.? សូមបងប្អូនជួយពិចារណានូវអត្តចរឹក តួសម្ដែង ឈ្មោះ​នាង ម៉ៅ គឹមធីតា នេះមើល ថាតើនាងមកបំផ្លាញសិល្បៈ ឬក៏មកយកសិល្បៈជាឈ្នាន់​?»។

ជុំវិញបញ្ហាចោទប្រកាន់ធ្ងន់ៗនេះ ស្រីស្អាត​​​ ម៉ៅ គីមធីតា បាន​ប្រាប់ Khmertalking ថា នាងពិតជាមានបញ្ហាធំ ក្នុងថ្ងៃថត មិនអាចទៅបានមែន មិនមែននាងលេងចរឹតតួឯកទេ ។ នាងក៏បានសុំទោសលោកពូ ជា ឈីម ដែរ ហើយក៏ណាត់ថ្ងៃថតគ្នាម្ដងទៀត តែក្រោយពីគាត់បានផុសឲ្យនាងរបៀបនេះ នាងសុំមិនសម្ដែងបន្តដូចគ្នា។ ជាការពិតតារាសម្ដែងស្រី ដែលត្រូវប៉ាន់ ពិតជាត្រូវថតច្រើនក្រុមក្នុងមួយថ្ងៃៗ មិនមែនមួយក្រុមទេ ភាគច្រើនចាប់ពីពីរឡើង ដូចនេះត្រូវដាក់ថ្ងៃគ្នាឲ្យច្បាស់ កុំឲ្យមានបញ្ហាដូចនេះទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង