CamNews

ម៉ាក សែនសូនីតា បែក​ធ្លាយ​រូប​ឱប​ថើប ជា​មួយ​លោក អេឡិច ហ្សូរ៉ា

ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង មានប្រជាប្រិយភាព កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ថ្មីៗនេះត្រូវបានអ្នកនិយមលេងបណ្តាញ សង្គម Facebook សម្តែងអារម្មណ៍ភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា ខណៈដែលគេបានប្រទះឃើញ តារារូបនេះបែក ធ្លាយរូបថតស្រើបស្រាល ឱបថើប និងបឺតជញ្ជក់មាត់គ្នាជាមួយតារាប្រុសរូបសង្ហារលោក ចន អេឡិចហ្សូរ៉ា យ៉ាងត្រេកត្រអាលបំផុត ។

បើសង្កេតមើលលើរូបភាព ដែលត្រូវបានគេបង្ហោះ ចែកចាយបន្តគ្នាពីមួយទៅមួយ នៅក្នុងបណ្តាញសង្គម Facebook នេះ បានបង្ហាញឱ្យឃើញ នូវសកម្មភាពឱបថើបកៀកកើយ របស់តារាសម្តែងស្រីល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា ជាមួយតារាប្រុស លោក អេឡិចហ្សូរ៉ា ក្នុងលក្ខណៈស្និទ្ធស្នាល និងមានសេចក្តីសុខជាមួយគ្នាបំផុត ។

កញ្ញា តូតា បន្ទាប់ពីលេចមុខលេចមាត់ក្នុងអាជីពសិល្បៈ នាអំឡុងពេលជាង២ឆ្នាំនេះមកឃើញថា នាងហាក់មានភាព ខុសប្លែកច្រើងជាងមុន មិនថាជីវភាព រស់នៅផ្ទាល់ខ្លួន ឬមួយស្ទីលនៃការតុបតែងខ្លួននោះឡើយ គឺតារាស្រីរូបនេះតែ បញ្ចេញពីភាពហ៊ឺហារ សិចស៊ីឡួយឆាយជាប្រចាំ ។ ខណៈដំណឹងស្នេហ៍ ក៏តែងលេចឮថា ម្តងមានទំនាក់ទំនងជាមួយ បុរសក្រៅស្រុក និងម្តងទៀតថា មានទំនាក់ទំនង ជាមួយបុរសអ្នកមានទ្រព្យស្តុកក្នុងស្រុកទៀតផង ។

យ៉ាងណាដំណឹងស្នេហ៍ អាស្រូវជុំវិញជីវិតឯកជន របស់តារាសម្តែងស្រីរូបនេះ មិនត្រូវបានស្រាយបំភ្លឺ ច្បាស់លាស់ទេ ខណៈសាមីខ្លួននាង តូតា តែងបដិសេធ ដោយពាក្យចុងមាត់ចុង-កថា ពុំធ្លាប់មានស្នេហាថ្មី ហើយក៏មិនមានអ្នកណា ជួយឧបត្ថម្ភ ឬទិញរបស់មានតម្លៃណាមួយ ដើម្បីផ្គាប់ចិត្តឡើយ ។ ប៉ុន្តែទោះបីជាយ៉ានេះក្តី តែថ្មីៗនេះគេទើបបានឃើញ តូតា បានរំលេចរូបថតបង្ហាញ ពីភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយបុរសសង្ហារលោក ចន អេឡិចហ្សូរ៉ា តែពីរនាក់ សប្បាយរីករាយ ប្រៀបបីដូចជាសង្សារយល់ចិត្តគ្នាខ្ពស់ ព្រោះដល់ថ្នាក់បឺតជញ្ជក់មាត់គ្នាបែបនេះ ។

ចំពោះសកម្មភាព នៃការបែកធ្លាយរូបថតឱបថើបកៀកកើយគ្នា រវាងកញ្ញា តូតា និងលោក អេឡិចហ្សូរ៉ា នៅលើទំព័រ សង្គម Facebook នេះ គឺមើលទៅដូចជា មានភាពខុសប្លែកពីមិត្តភាពធម្មតា ពោលគឺតារាប្រុស-ស្រី ទាំងពីរហាក់កំពុង បង្ហាញពីសញ្ញាស្នេហ៍ ជាមួយគ្នា ក្នុងស្ថានភាពលាក់បាំង ។

យ៉ាងណាមិញ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥នេះគេហទំព័រ LookingTODAY មិនអាចទំនាក់ទំនង ដើម្បីសុំការបំភ្លឺពីកញ្ញា តូតា បានទេ ។ ដូច្នេះ LookingTODAY រង់ចាំស្វាគមន៍ជានិច្ច ចំពោះវត្តមាន ចេញមុខមកបកស្រាយពីសំណាក់កញ្ញា តូតា នៅពេលក្រោយដោយក្ដីរីករាយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល