(ភ្នំពេញ)៖ ក្រុមក្មេងទំនើង២នាក់ មិនស្គាល់អត្តសញ្ញាណ បានបាញ់ឡើងលើចំនួន៣គ្រាប់ ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិ កាកាបសង្កាត់កាកាបខណ្ឌពោធិ៍ជ័យ។

លោក ពុំ ភូ ប្រជាពារភូមិកាកាប បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក Dream C125 មិនចាំស្លាកលេខជិះគ្នាពីរនាក់ ជាប្រភេទក្មេងស្ទាវ បានដកកាំភ្លើងខ្លីមួយដើមពណ៌ស មិនស្គាល់ម៉ាកបាញ់ឡើងទៅលើចំនួនបីគ្រាប់ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ក្រោយពីបាញ់រួចពួកក្មេងទំនើងទាំងពីរនាក់ បានជិះយ៉ាងលឿនគេចខ្លួនបាត់តែម្ដង។

ក្រោយកើតហេតុ គេឃើញមានកម្លាំងសមត្ថកិច្ច ចុះទៅដល់ភ្លាមៗផងដែរ ដើម្បីសួរនាំសាក្សី កំណត់អត្តសញ្ញាណជនសង្ស័យ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី