(បាងកក)៖ រដ្ឋាភិបាលថៃ បាននិងកំពុងបញ្ជាទិញ ឧទ្ធម្ភាគចក្រដឹកជញ្ជូន ប្រភេទ Mil Mi-17 ពីប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងការបាញ់ពន្លត់អគ្គីភ័យ និងបេសកកម្មជួយក្នុងគ្រោះមហន្តរាយ នេះបើតាមការលើកឡើង របស់ឧបនាយករដ្ឋមន្ត្រីថៃ លោក Prawit Wongsuwan និងចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី១៨ ខែឧសភា។

លោកបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អ៊ូចា នឹងដាក់ការបញ្ជាទិញ ឧទ្ធម្ភាគចក្រ ប្រភេទ Mil Mi-17 ចំនួន១០គ្រឿង នៅអំឡុងដំណើរទស្សនៈកិច្ចផ្លូវការរបស់លោក ទៅកាន់ទីក្រុង ម៉ូស្គូ ចាប់ពីថ្ងៃអង្គា ដល់ថ្ងៃសុក្រ។ ឧទ្ធម្ភាគចក្រទាំង១០គ្រឿង ដែលនឹងបញ្ជាទិញនេះ មានតម្លៃសរុបប្រមាណ ៨៦លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបានប្រើប្រាស់ជាលើកដំបូង ក្នុងបេសកកម្មយោធាថៃ ដើម្បីគាំទ្រដល់ការពន្លត់ភ្លើងឆេះព្រៃ និងជួយសង្គ្រោះដល់គ្រោះមហន្តរាយផ្សេងទៀត។

Mil Mi-17 ទាំង១០គ្រឿងនេះ នឹងដាក់បញ្ចូលបន្ថែមជាមួយនឹង ឧទ្ធម្ភាគចក្រប្រភេទ CH-47 Chinook ផលិតឡើងដោយសហរដ្ឋអាមេរិក ជាច្រើនគ្រឿងទៀត ដែលត្រូវបានដាក់ពង្រាយលើកដំបូង នៅក្នុងបេសកកម្មដឹកជញ្ជូន និងសេវារបស់កងយោធាថៃ។ លោក ប្រាយុទ្ធ បានលើកឡើងដែរថា ថៃនឹងមិនបញ្ជាទិញរថពាសដែកប្រភេទ T-90A របស់រុស្ស៊ីស្របតាមគម្រោងកាលពីមុននោះទេ ប៉ុន្តែបានសម្រេចចិត្ត រួចរាល់ហើយ ក្នុងការបញ្ជាទិញរថពាសដែកប្រភេទ MBT 3000 របស់ប្រទេសចិនជំនួសវិញ។

ការដឹកបញ្ជូនជាលើកដំបូង នៃរថពាសដែក MBT 3000 របស់ចិន គ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ។ ចំនួន និងតម្លៃនៃរថពាសដែក ដែលផលិតឡើងដោយប្រទេសចិននេះ មិនបានទទួលបានព័ត៌មានលម្អិត នោះទេ ប៉ុន្តែកងយោធាថៃ មានគម្រោងទិញរថពាសដែកថ្មីចំនួន ១០០គ្រឿង៕

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី