ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅថ្មីនេះ មានករណីស្ត្រីវ័យក្មេងម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួនបានភ្លាមៗ នៅក្នុងផ្សារទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ បន្ទាប់ពីអាជីវករបានរាយការណ៌ប្រាប់សមត្ថកិច្ចថា មានស្ត្រីម្នាក់បានយកលុយក្រដាស់ ១០០ដុល្លារក្លែងក្លាយចំនួន ៧០០ដុល្លារ ទៅដូរយកលុយរៀល។

យោងតាមការចុះផ្សាយ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា បន្ទាប់ពីដូរបានហើយបំរុងនឹងចាកចេញ តែភ្លាមៗនោះខាងអាជីវករ មានការសង្ស័យបានមើល លុយម្តងទៀតទើបដឹងថា ជាលុយក្លែងក្លាយ ក៏បានហៅគ្នីគ្នាដែលជាអាជីវករដូចគ្នា លក់នៅក្នុងផ្សារនោះដែរ ឲ្យជួយឃាត់ បន្ទាប់ពីឃាត់ខ្លួនបាន រួចបានប្រគល់ទៅអោយសមត្ថកិច្ចប៉ូលិសប៉ុស្តិចោមចៅ ដើម្បីមកយកទៅសួរនាំ។ ស្ត្រីរូបនោះត្រូវបានគេស្គាល់ឈ្មោះ ចក់ នាង អាយុ ២១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ និងមានស្រុកកំណើតនៅក្នុងភូមិជ្រោយអំពិល២ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនបាន សមត្ថកិច្ចដកហូតបាន កាបូបស្ពាយមួយ ដោយក្នុងកាបូបនោះ មានឃើញលុយដុល្លារក្លែងក្លាយចំនួន ៧សន្លឹក (ស្មើនឹង ៧០០ដុល្លារ) ដែលជាលុយនៅសល់ពីដូររួច បន្ទាប់ពីសាកសួរ និងដកហូតបានវត្ថុតាងរួច ខាងកម្លាំងសមត្ថកិច្ចប៉ុស្តិចោមចៅ បានបញ្ជួនបន្តមកកាន់អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យដើម្បី ចាត់ការបន្តទៀត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល