តាមរូបភាពស្ថិតិរបស់គេហទំព័រ Jess3.com អ្នកនឹងឃើញយ៉ាងច្បាស់អំពី បណ្តាសេវាកម្ម
Internet នឹងបណ្តាញទំនាក់ទំនង់សង្គម ដែលកំពុងធើ្វដំណើរនៅលើ Internet គិតដល់
ខែឧសភាឆ្នាំ 2011។
ព័ត៌មានសំខាន់មួយចំនួន៖
- ទូរស័ព្ទដៃ៖ នៅទូទាំងពិភពលោក មានសរុបប្រហែល 530កោដិគ្រឿង គឺស្មើនឹង 77% ចំនួន
ប្រជាជនពិភពលោក។
- Smartphone៖ 21,8%ក្នុងចំណោម 530កោដិគ្រឿងនោះ គឺ Smartphone(ទូរស័ព្ទឆ្លាតវៃ)
- Skype៖ ចំនួនអ្នកប្រើប្រាស់ Skype ដោយទូរស័ព្ទកើនឡើងជាបន្តបន្ទាប់ ដោយសាមានការភិវឌ្ឍន៍វិនិយោកមិនឈប់ឈរនូវកម្មវិធីសំរាប់ទូរស័ព្ទដៃ។
- Facebook៖ មានសមាជិកចំនួន 629លាននាក់នៅលើទូទាំងពិភពលោក ក្នុងនោះមាន 250លាននាក់លេង Facebook តាមរយះ ទូរស័ព្ទដៃ។
- Qzone៖ គឺបណ្តាញទំនាក់ទំនង់សង្គមរបស់ចិន។ វាដូចនឹង Facebook ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយមានសមាជិកចំនួន 480 លាននាក់។
- Twitter៖ មានសមាជិក 200លាននាក់ ក្នុងនោះ 40% ចំនួនចូលលេងតាមទូរស័ព្ទដៃ។
- Email៖ Hotmail ស្ថិតនៅថ្នាក់លេខមួយនូវចំនួនអ្នកប្រើ។ Gmail ស្ថិតនៅក្រោម YahooនិងHotmail ក៏ប៉ុន្តែកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
(ដោយ៖ មិនា)