បរទេស៖ តើអ្នកដឹងទេថា ទឹកកាមរបស់បុរស អាចមានផលប្រយោជន៍អ្វីខ្លះ ចំពោះសុខភាពស្រ្តី? តាមការសិក្សាស្រាវ ជ្រាវបានឲ្យដឹងថា ទឹកកាម ពិតជាផ្ដល់នូវផលវិជ្ជមានយ៉ាងច្រើនដល់សុខភាពស្ត្រី ។ ដើម្បីជ្រាបច្បាស់ថា ទឹកកាមមាន គុណប្រយោជន៍ល្អយ៉ាងណានោះ សូមអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា៖

១. បង្ការជំងឺបាក់ទឹកចិត្ត

បើយោងតាមការសិក្សា ដែលបានធ្វើទ្បើងចំពោះស្ត្រីចំនួន ២៩៣នាក់ ដែលពួកគេជានិស្សិតនៃមហាវិទ្យាល័យ ក្នុងរដ្ឋ ញូវយ៉កបានឲ្យដឹងថា ការរួមភេទដោយមិនប្រើបាស់ស្រោមអនាម័យ អាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត បាន ។

២. គេងលក់ស្កប់ស្កល់

ពិតណាស់ថា បន្ទាប់ពីការរួមភេទរួច អាចជួយធ្វើឲ្យអ្នកគេងលក់បានស្រួល ។ ដោយសារនៅក្នុងទឹកកាម មានផ្ទុកនូវ ជាតិមេឡានីន ជាជាតិគីមីម៉្យាង ដែលអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ថា ចង់សម្រាក និងទទួលបានដំណេកស្កប់ស្កល់ ទៀតផង ។

៣. ពន្យារភាពចាស់

តាមការសិក្សាបានឲ្យដឹងថា ទឹកកាមមួយស្លាបព្រាកាហ្វេ មានផ្ទុកនូវជាតិ ប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែជាង ២០០ ប្រភេទរួមមានដូចជា វីតាមីន C កាល់ស្យូម អាស៊ីតក្លរីន Fructose អាស៊ីតឡាក់ទិច ម៉ាញ៉េស្យូម អាសូត ផូស្វ័រ ប៉ូតាស្យូម សូដ្យូម វីតាមីន B12 និងស័ង្កសីជាដើម ដែលសារធាតុទាំងនេះ ជាជាតិប្រឆាំងអុកស៊ីតកម្ម ដ៏មានប្រសិទ្ធ ភាពអាចជួយធ្វើឲ្យអ្នកក្មេងជាងវ័យ ។

៤. កាត់បន្ថយជំងឺសម្ពាធឈាម

តាមការសិក្សាថ្មីៗបានបង្ហាញឲ្យដឹងថា ការរួមភេទតាមមាត់ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺសម្ពាធឈាម ទ្បើងខ្ពស់ និងជំងឺក្រឡាភ្លើងចំពោះស្ត្រីផងដែរ ។

៥. កាត់បន្ថយហានិភ័យនៃមហារីកក្រពេញប្រូស្តាត

សម្រាប់បុរសរួមភេទញឹកញាប់ ជាមួយនឹងដៃគូ ឬប្រើវិធីសម្រេចបំណងកាមដោយខ្លួនឯង គឺអាចជួយកាត់បន្ថយអត្រា ហានិភ័យនៃមហារីកក្រពេញប្រូស្តាត របស់ពួកគេបាន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល