CamNews

Booysen Shane ទំនង​មិន​អាច​ជួយ​ភ្នំពេញ​ក្រោន ប៉ះ​ណាហ្គា​ស្អែក​​ឡើយ

(ភ្នំពេញ)៖ ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន កីឡាករ Booysen Shane ទំនង​មិន​អាច​ជួយ​ក្រុម​ពេល​ជួប​ក្រុម​ជើង​ឯក​រង ណាហ្គាវើល នៅល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ​២០១៦​ស្អែក​នេះ​​បាន​ឡើយ ដោយសារ​របួស​ជង្គង់ ដែល​កើត​ឡើង​អំឡុង​ពេល​ប្រកួតជា​មួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ (ប៉ូលិស) កាលពីសប្ដាហ៍មុន ។

យោងតាមការឲ្យដឹងពីមន្ដ្រីក្រុមភ្នំពេញក្រោន បានបញ្ជាក់ថា «Booysen Shane អាចនឹងមិនបានចូលរួមជាមួយភ្នំពេញក្រោន នៅ​ក្នុង​ការ​ប្រកួត​ជា​មួយ​ក្រុម​ណាហ្គាវើល នា​ថ្ងៃ​សៅរ៍នេះឡើយ ព្រោះ Shane ទទួលរងរបួសជង្គង់ បន្ទាប់ពីលេងបានត្រឹម៦នាទី នៅក្នុងជំនួបជាមួយប៉ូលិស កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ដូច្នេះគេត្រូវបានប្ដូរចេញភ្លាមៗ ប៉ុន្ដែមកទល់នឹងឥឡូវ របួសរបស់គេមិនទាន់ជាសះស្បើយនោះទេ» ។

គួរបញ្ជាក់ដែរថា ការអវត្តមាន១ប្រកួតដំបូង ក្នុងចំណោម២ប្រកួតនៃកីឡាករសញ្ជាតិអាហ្រ្វិកខាងត្បូងខាងលើនេះ បាន​ធ្វើ​ឲ្យ​ភ្នំពេញក្រោន ប្រកួត​ស្មើក្រុមប៉ូលិស ០-០ ខណៈដែល Booysen Shane ធ្វើ​បាន Hat-Trick (រកបាន៣គ្រាប់ម្នាក់ឯង) នៅពេលភ្នំពេញក្រោន ប្រកួតបើកឆាកពាន C-League រដូវកាលថ្មី យកឈ្នះក្រុម Cambodian Tiger ៣-១ កាលពីពេលថ្មីៗកន្លងទៅ ។

ជាមួយនឹងការបាត់បង់សមាជិក ស្របពេលភ្នំពេញក្រោន ត្រៀមប្រកួតជើងទី១ នៃពាន C-League ជាមួយក្រុម ណាហ្គាវើល នា​ល្ងាច​ស្អែក​នេះ គឺជា​ការ​បាត់​បង់​កម្លាំង​ដ៏សំខាន់ម្នាក់ទៀត ព្រោះពេលនេះភ្នំពេញក្រោន បានអវត្តមានកីឡាករសំខាន់២រូបទៅហើយ គឺកីឡាករ ធារី ចន្ថាប៊ីន និងខ្សែប្រយុទ្ធឆ្នើម កែវ សុខផេង ដែល​កំពុងសម្រាកព្យាបាលរបួសដូចគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី