តើសុភាពស្ត្រីទាំងឡាយ អាចឆ្លើយបានបានទេថា តើពេលគេងស្ត្រី គួរពាក់ឬមិនគួរពាក់អាវទ្រនាប់ទើបល្អ? អ្នកគ្រប់គ្នាប្រហែលជា មានទស្សនៈផ្សេងៗគ្នា ហើយសូម្បីតែនៅលើប្រព័ន្ធ អ៊ីនធើណែតក៏មាន ព័ត៌មានច្រើនខុសគ្នាផងដែរ។ ខ្លះបានលើកឡើងថា ការពាក់អាវទ្រនាប់គេង អាចការពារមិនឲ្យ ដើមទ្រូងយារធ្លាក់ ឬញែកចេញក្រៅ។

អ្នកផ្សេងទៀតលើកឡើងថា ការពាក់អាវទ្រនាប់អាចធ្វើឲ្យ ស្ទះដល់ប្រព័ន្ធក្រពេញទឹករងៃ ដែលអាចបណ្តាលឲ្យ មានជំងឺមហារីកសុដន់។
តែទោះជាយ៉ាងណា ក៏ដោយមតិភាគច្រើនបានលើកឡើងថា ការពាក់អាវទ្រនាប់ធ្វើឲ្យ ដើមទ្រូងស្រស់ស្អាត មិនយារធ្លាក់ រក្សាទ្រង់ទ្រាញបានល្អ បង្ការមិនឲ្យមានសង្វារ និងរក្សាឲ្យសម្រស់ សុដន់នៅក្មេងជាងវ័យ មិនជ្រីវជ្រួញ ។

ប៉ុន្តែថាតើវាគឺជារឿង ដែលមានប្រពភចេញពីស្ត្រី ជាម្តាយចាស់ៗប្រាប់ឬ? តើការពាក់អាវទ្រនាប់គេងរាល់យប់មានឥទ្ធិពលយ៉ាងណាដែរ?
បើយោងទៅតាម លោកវេជ្ជបណ្ឌិតវះកាត់កែ សម្ផស្ស Douglas McGeorge បានលើកឡើងថា ការពាក់អាវទ្រនាប់ អាចជួយការពារមិនឲ្យ មានស្នាមសង្វារ។ អ្នកដែលមានទ្រូងធំ អាចប្រទាញ ឬទ្រេលទៅខុសកន្លែង ដើមនៅពេលគេង ដែលជាមូលហេតុបណ្តាលឲ្យ មានសង្វារនៅលើទ្រូង។ លោកថា ការពាក់អាវទ្រនាប់ គេងអាចជួយបន្ថយ ភាពចាស់ផងដែរ។

ចំណែកឯលោកសាស្ត្រាចារ្យ អ្នកដឹងនាំការវះកាត់ដើមទ្រូងរបស់ London Breast Inst-itute បាននិយាយថា គាត់បានណែនាំឲ្យអ្នកជំងឺពាក់អាវទ្រនាប់ គេងព្រោះវាជួយផ្តល់ ភាពកក់ក្តៅនិងជួយឲ្យប្រសើរ ដល់ទ្រូងរបស់គេ។

ជួបសម្ភាសជាមួយ នឹងអ្នកយកព័ត៌មាន នាង Marilyn Monroe តារាសម្តែងបាននិយាយថា នាងបានពាក់អាវទ្រនាប់ រាល់យប់ ចំណែកឯពិធីការនីនាង Mariella Frostrup ក៏បានសន្យាថាពាក់ដែរ ក្រោយពិធីការនីនាង Paula Yates បានប្រកាសតាមទូរទស្សន៍ថា ការពាក់អាវទ្រនាប់ មិនបង្កឲ្យមានបញ្ហាទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង