CamNews

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនលោកស្រី សុខ សុខម ម៉ាសេរី

(ភ្នំពេញ)៖ នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខចំពោះលោកស្រី សុខ សុខម ដែលត្រូវជាភរិយារបស់លោក ម៉ា សេរី ដែលលោកបានទទួលមរណភាពនៅវេលាម៉ោង​៥៖៥៤នាទីព្រឹកថ្ងៃទី៨ ខែកុម្ភ:​ ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យរុស្ស៊ី ។

នៅក្នុងសាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ​ ខ្ញុំនឹងភរិយា សូមចូលរួមរំលែកនូវសមាន ទុក្ខក្តុកក្តួល និងសោកស្តាយស្រណោះ ព្រោះថាការបាត់បង់លោក ម៉ា សេរី គឺជាការបាត់បង់នូវធនធានមនុស្ស ដែលមានវិជ្ជាជីវៈត្រឹមត្រូវ មានក្រមសីលធម៌ និងវោហារសាស្រ្តមិនចេះរីងស្ងួត ក្នុងការទាក់ទាញប្រជាប្រិយភាពសម្រាប់កម្មវិធីកីឡាដែលមានលោកជាប្រធានផ្នែកដ៏ឆ្នើម និងឈ្លាសវៃ។ ខ្ញុំ និងភរិយា សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពលោក ម៉ា សេរី ឆាប់បានកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមចូលរំលែកទុក្ខនៅក្នុងកម្មវិធីបុណ្យ សព​លោក ម៉ា​ សេរី ចំនួន១០លានរៀល៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី