កំពង់ចាម៖ កម្មពិតជាមាន ឈាមស្រែកស្បែកហៅ ខណៈដែលកម្លាំងនគរបាល កំពុងប្រទាក់ក្រឡាតាមប្រមាញ់ គ្រប់ទីកន្លែង ទាំងក្នុងនិងក្រៅខេត្ត ក៏ដូចតាមមាត់ច្រកព្រំដែនផងនោះ ។ កម្លាំងសមត្ថកិច្ចបានប្រទះឃើញសាកសព ដែលឡានកិនខ្ទេចក្បាលម្នាក់ ដែលយើងសង្ស័យថាជា ឃាតករ សម្លាប់ឪពុក ម្តាយក្មេក ប្រពន្ធ និងកូន ត្រូវបានរថយន្តកិនស្លាប់ តាមបណ្តោយផ្លូវលំក្នុងភូមិវាលធំ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (កន្លែងកើតហេតុមានចម្ងាយ៥ គីឡូម៉ែត្រ ពីព្រំប្រទល់ ខេត្តកំពង់ចាម និង ប្រមាណ ៨គីឡូម៉ែត្រ ពីផ្ទះ ជនដៃដល់ និងក៏ជាកន្លែងដែលឃាតករធ្លាប់ មកសុីឈ្នួលលើកថ្មគេផងដែរ។

ស្នងការនគរបាលខេត្តកំពង់ លោកឧត្តមសេនីយ៍ ប៉ែន រ័ត្ន បានឲ្យដឹងថា នៅវេលាម៉ោង ប្រមាណ៩និង១៥នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥នេះ សពដែលមានសភាពបែកខ្ទេចក្បាល មើលមិនយល់ ហើយរថយន្តបានគេចខ្លួនបាត់នោះ កម្លាំងសមត្ថកិច្ច បានដឹកសាក្សីចំនួន៨នាក់ ពិសេសឈ្មោះ លន់ ភឿន ដែលបានផឹកសុីជាមួយ បានទៅជួយពន្លត់ភ្លើងជាមួយ ឪក្មេកឃាតករ និងត្រូវបានឃាតករដេញកាប់ ពេលនោះដែរ បានអះអាង ថា សពខាងលើពិតជាខ្មោច របស់ជនដៃដល់ ឈ្មោះ អេង ធី ដោយចំណាំ ខោអាវ សម្លាកលើខ្លួន ជាដើម។ ដើម្បីអោយកាន់តែសុក្រឹត ស្របតាមនិតិវិធី ច្បាប់បានកំណត់ ផ្នែក នគរបាលបច្ចេកទេស វិទ្យាសាស្រ្តខេត្ត បានផ្តិតយកក្រយ៉ៅដៃ របស់សព ដើម្បីផ្ទៀងផ្ទាត់ និងក្រយ៉ៅដៃក្នុងម៉ាស៊ីនកុំព្យូទ័រ ដែលឃាតករបានធ្វើអត្តសញ្ញាណប័ណ្ណក្នុងពេលកន្លងទៅ ។

ក្នុងចំណោមសាក្សីទាំង៨នាក់ មាន៣នាក់ ជាសាក្សីសំខាន់គី អ្នកត្រូវវាដេញកាប់ ឈ្មោះ លន់ ភឿន ,កូនដើម ឈ្មោះយាន រដ្ឋា ជាកូនរបស់ប្តីមុន និងប្អូនថ្លៃប្រពន្ធជនដៃដល់ឈ្មោះ រឿន សុភ័ក្រ។ ចំណែកសាក្សីមួយចំនួនទៀតរួមមាន ឈ្មោះ ថេង ធុយ ជាអ្នកជិតខាង, ឈ្មោះ ស្រី សាង ជាអ្នកជិតខាង, ឈ្មោះ ប៑ី សែ ជាអ្នកជិតខាង, ឈ្មោះ សាំង ដារឹន ជាអ្នកជិតខាង, ឈ្មោះ ប៑ុម គា ជាអ្នកជិតខាង។

បច្ចុប្បន្ន ឃាតករ ត្រូវបានប្រគល់អោយប៉ុស្តិ៍នគរបាល គគីធំ ស្រុកបារាយ ខេត្តកំពង់ធំ ចាត់ការតាមនិតិវិធីច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល