(ភ្នំពេញ)៖ អាចនិយាយបានថា ជារឿងស៊យលើស៊យ ចំពោះតារាចម្រៀង Original Song ល្បីឈ្មោះតាមរយៈបទ «រាំញីកែងជើង» លោក ងួន ចាន់ដេវីត ខណៈដែលចូលដល់ឱកាស នៃពិធីបុណ្យចូលឆ្នាំចិន២០១៧នេះភ្លាម លោកក៏ជួបរឿងស៊យផ្ទួនៗគ្នាដល់ទៅពីរដងឯណោះ ស្របពេលដែលបងប្អូនម្នាក់ សុទ្ធតែសប្បាយរីករាយ មានលាភមានសំណាងចូលគ្រប់ៗគ្នា។

ករណីទី១តារាចម្រៀងប្រុសវ័យក្មេង លោក ងួន ចាន់ដេវីត ត្រូវបានជួបរឿងស៊យ ដែលម្ចាស់កម្មវិធីប្រគុំតន្រ្តីម្នាក់ បានហៅលោកឲ្យទៅច្រៀង ក្នុងកម្មវិធីរបស់ខ្លួន ប៉ុន្តែក្រោយមកបែរជាគ្រលាស់សម្តី ដោយមិនព្រមផ្តល់លុយ ដែលនៅសល់ចំនួនពាក់កណ្តាល នៃលុយកក់ឲ្យមកខ្លួន។ ដោយក្នុងនោះ លោក ងួន ចាន់ដេវីត បានសរសេរដែរថា «ខ្ញុំបាទមកច្រៀងកម្មវិធីលក់សំបុត្រ នៅផ្សារខ្វាវ (ស្រុកកំពង់ក្តី) ត្រូវបានម្ចាស់កម្មវិធីបោកប្រាស់ នូវលុយមួយចំនួន ដោយសន្យារថា នឹងឲ្យបង្រ្គប់នៅពេលដែលខ្ញុំ មកច្រៀងចប់កម្មវិធី (មុនពេលមក ខ្ញុំទទួលលុយកក់២០០ដុល្លារ) ប៉ុន្តែពេលច្រៀងចប់ ម្ចាស់កម្មវិធីគ្រលាស់សម្តី ដោយឲ្យបានតែ៥០ភាគរយប៉ុណ្ណោះ!»។

តារាចម្រៀង ងួន ចាន់ដេវីត បានបន្ដទៀតថា «អំឡុងពេលនោះ ម្ចាស់កម្មវិធីយកលេសហេតុផលជាច្រើនជំពូក ក៏ដូចជាលើកយកឈ្មោះតារាដទៃ មកនិយាយថា គាត់ធ្វើអ៉ីចឹង គេមិនដែលអី ហេតុដូចនេះហើយខ្ញុំសូមផ្តាំទៅ បងប្អូននិងមិត្តសិល្បករទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំឲ្យត្រូវគេបោកបានដូចខ្ញុំ ហើយអ្នកដែលហៅខ្ញុំមកច្រៀងឈ្មោះ រ៉ង កៅឆាយចូលឆ្នាំចិនតែម្តង ហេងចូលហេង ដោយក្តីគោរពពីខ្ញុំបាទ ងួន ចាន់ដេវីត»។

ដោយឡែក ចំពោះករណីទី២ ត្រូវបានទម្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀង លោក ងួន ចាន់ដេវីត កាលពីប៉ុន្មានម៉ោងមុននេះ ដោយបង្ហោះរូបភាពភ្ជាប់ ជាមួយការសរសេរថា «Hi all friend in facebook កុង ស៊ី ហ្វា ឆាយ ឆ្នាំនេះកប់ហេងចូលហេងឆ្កិះ អើយឆ្កិះ »។ ក្នុងនោះ តារាចម្រៀង លោក ងួន ចាន់ដេវីត បានសំដៅដល់ក្រុមចោរ ដែលបានលួចឆ្កិះកញ្ចក់ឡានរបស់លោក ក្នុងថ្ងៃចូលឆ្នាំចិន នេះដូចគ្នា ដែលធ្វើឲ្យលោក ជួបរឿងស៊យផ្ទួនៗគ្នាតែម្ដង!៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង