CamNews

សុខ ស្រី​ម៉ុច ក្រោយ​សំងំ​សម្រក​ទម្ងន់​ជិត​៣ខែ ប្រកាស​ចូល​សម្ដែង​វិញ ដោយ​មិន​ប្រកាន់​ជា​តួ​អ្វី​ឡើយ

(ភ្នំពេញ)៖ បន្ទាប់ពីបង្ហាញវត្តមាន ចូលសម្តែងជាថ្មី ក្រោយបាត់មុខពីវិស័យសិល្បៈ អស់មួយរយៈ​មកនោះ តារាសម្តែងចង្កាស្រួច កញ្ញា សុខ ស្រីម៉ុច ពេលនេះ​បានចាប់ផ្តើម មានទីផ្សារសិ​ល្បៈឡើងវិញ ជាមួយការគ្រងតំណែង ធ្វើជាប្រព្ធរបស់តារាកំប្លែង ដ៏មានប្រជាប្រិយភាព ប្រចាំស្ថានីយទូរទស្សន៍​ CTN គឺនាយ ពែក​មី ក្នុងភាពយន្តថ្មី មានចំណងជើងថា «អំបិល»។

ថ្លែងប្រាប់ឲ្យដឹង តាមទូរស័ព្ទនាព្រឹក ថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៦នេះ តារាសម្តែ​ងសម្តី​ផ្អែម​​ ក​ញ្ញា សុខ ស្រីម៉ុច បាននិយាយថា «ច៎ា​បង.! សម្រាប់អាជីពសិល្បៈរបស់ខ្ញុំ បច្ចុប្បន្ន គឺមានភា​ពមមា​ញឹកគួរសម ក្រោយពីខ្ញុំបានប្រកាស ទទួលយកកាសម្តែងជាថ្មីឡើងវិញ បន្ទាប់ពីផ្អាកសម្តែង មួយរយៈពេលខ្លី ដោយសារសំងំសម្រកទម្ងន់ អស់រយៈពេល២ឬ៣ខែ មកនោះ!»។

តារាសម្តែង​កញ្ញា សុខ ស្រីម៉ុច បាននិយាយទៀតថា បច្ចុប្បន្ននាងក៏កំពុងបង្ហាញវត្តមាន សម្តែ​ង​ក្នុង​ខ្សែភាពយន្ត របស់ស្ថានីយទូរទស្សន៍​​ CTN គឺរឿង «អំបិល» ដែលនាងត្រូវសម្តែង ធ្វើ​ជា​ប្រ​ពន្ធតារាកំប្លែងនាយ ពែកមី។ មិនតែប៉ុណ្ណោះថ្មីៗនេះ ក៏មានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥​ បា​នទំនាក់ទំងហៅនាងឲ្យទៅសម្តែង ក្នុងរឿងថ្មីផងដែរ។

កញ្ញា សុខ ស្រីម៉ុច បាននិយាយបន្ថែមថា ចាប់ពីពេលនេះទៅ នាងនឹងបន្តខិតខំប្រឹងបញ្ចេ​ញ ​ស​ម​ត្ថ​ភាពសម្តែងឲ្យអស់ពីលទ្ធភាព ដើម្បីប្រកួតប្រជែងយក​ទីផ្សារគាំទ្រ ពីសំណាក់ទស្សនិក​ជន ​នា​​ពេលបច្ចុប្បន្ន ដោយមិនគិតថា ត្រូវបានតំណែងជាតួអ្វីនោះឡើយ ពោល​គឺធ្វើយ៉ាង​ណា​ឲ្យ​អា​ជី​ព​សិល្បៈរបស់នាងកាន់ តែមានភាពរីកចម្រើន ដូចតារាប្រុស-ស្រីឯទៀត។ ម្យ៉ាងទៀ​ត​ដោ​យសាតែអំឡុង ពេលនាងចាប់ផ្តើមវិលចូលសល្បៈ​នេះឡើងវិញ ឃើញថា មា​នបណ្តាផលិតករមួយចំនួន បានចាប់អារម្មណ៍ទាក់ទងហៅថតនោះ ទើបធ្វើឲ្យនាងកាន់តែមានទំនុកចិត្ត និងក្តីសង្ឃឹមខ្ពស់ ដើម្បីបន្តអាជីពនេះទៅមុខទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង