ភ្នំពេញៈ តារាសម្តែង និងរាងតូចច្រឡឹងខ្ពស់ស្រឡះ សម្បុរសស្រអែមទម្រង់មុខស៊ិចស៊ី កញ្ញា
តូតា ថ្មីៗនេះបានលេចឮព័ត៌មានថា នាងមានទំនាក់ទំនងស្នេហាលួចលាក់ ជាមួយមនុស្សម្នាក់
ដែលជាអ្នក សិល្បៈដូចគ្នាហើយមិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺគូស្នេហ៍របស់តារា
ស្រី រូបនេះមិន មែនជាមនុស្សប្រុសទេ គឺជាមនុស្សស្រីភេទដូចគ្នា។

បន្ទាប់ពីមានព័ត៌មាននេះចុះផ្សាយភ្លាម បានធ្វើឲ្យតារាស្រីរូបនេះ នៅអារម្មណ៍មិនស្ងប់ប្រញាប់ ចេញមុខបំភ្លឺការពិតដោយច្រានចោលទាំងស្រុងថាជា រឿងមិនពិត។

ថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា តារាបង្ហាញម៉ូដប្រចាំក្រុម Cambodia
Super Model កញ្ញា តូតាលួចមានទំនាក់ទំនងស្នេហា ជាមួយមនុស្សស្រីម្នាក់ដែលជាតារាសម្តែង
គឺ កញ្ញា សារ៉ា ដោយសារតែរូបសម្រស់និងភាពទន់ភ្លន់របស់ កញ្ញា តូតា បានធ្វើឲ្យ កញ្ញា សារ៉ា
បាក់ចិត្ត ស្រលាញ់ នាងហើយអ្នកទាំងពីរស្រលាញ់គ្នាបង្កើតភាពសិទ្ធស្នាល ប្រៀបដូចជាគូស្នេហ៍
ប្រុសស្រី យ៉ាងដូច្នេះ។

ពាក់ព័ន្ធនឹងព័ត៌មាននេះ ដែលត្រូវបានតារាស្រីវ័យក្មេងរូបស្រស់ ចូលចិត្តតុបតែងខ្លួនស៊ិចស៊ី កញ្ញា
តូតា បកស្រាយប្រាប់Looking TODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣នេះថា
នាង មិនទាន់បានឃើញព័ត៌មាននេះ នៅឡើយទេ ហើយនាងបានទទួលស្គាល់ថា នាង និងកញ្ញា
សារ៉ា ពិតជាស្គាល់ និងរាប់អានគ្នាស្រលាញ់គ្នា ត្រឹមតែជាអ្នករួមអាជីព ហើយនាងស្រលាញ់ សារ៉ា
ប្រៀបដូចជា បងប្អូនស្រីតែប៉ុណ្ណោះ គ្មានរឿងដូចគេចុះផ្សាយទេ។

កញ្ញា តូតា បានប្រាប់ឲ្យដឹងទៀតថា“នៅពេលដែលឮព័ត៌មាននេះ កើតឡើងលើខ្ញុំ ខ្ញុំចង់តែសើចទេ
ព្រោះថារឿងនេះ មិនមែនជាការពិតហើយក៏គ្មានផ្លូវទេ ដែលខ្ញុំទៅ ស្រលាញ់មនុស្សស្រីភេទដូចគ្នា
នោះ នេះជាជីវិតពិតមិនមែនជាឈុតឆាក ក្នុងការសម្តែងទេ ដូច្នេះខ្ញុំស្គាល់ច្បាស់ថាខ្លួនឯង ជានរណា
ហើយ ត្រូវសាងសុភមង្គលទៅ ថ្ងៃអនាគតជាមួយបុរសមិនមែនជាមនុស្សស្រី ស្រលាញ់ស្រីទេ”។

តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ពេលនេះនាងកំពុងតែមមាញឹក ជាមួយការងារមិនមានពេល
ឯណាទៅគិតរឿងនេះទេ ជាពិសេសរឿងមនុស្សស្រីស្រលាញ់គ្នានេះ នាងមិនដែលសូម្បីតែគិតហើយ
នាងនិងកញ្ញា សារ៉ា ស្រលាញ់រាប់អានគ្នា ប្រៀបដូចជាបងប្អូននៅក្នុងពិភពសិល្បៈតែប៉ុណ្ណោះ ហើយ
ខ្ញុំក៏មិនសូវសប្បាយចិត្តទេ ដែលមានព័ត៌មាន បែបនេះត្រូវបោកបក់មកលើនាងនោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល