ភ្នំពេញ ៖ បុរសម្នាក់ មានប្រពន្ធ និង កូន២នាក់រួចទៅហើយ ត្រូវបានកម្លាំងនគរ បាលខណ្ឌសែនសុខ បាន និងកំពុងរៀបចំ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ដោយជាប់ពាក់ព័ន្ធ នឹងសកម្មភាពចាប់រំលោភនារីមិនគ្រប់ទឹក ម្នាក់ ដែលរស់នៅបន្ទប់ជួលក្បែរគ្នា ។

ជនសង្ស័យរូបនេះ ត្រូវបានសាច់ញាតិ នារីរងគ្រោះ ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ហើយចាប់ខ្លួន ពីបទ ចាប់រំលោភកាលពី វេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ ស្ថិតនៅបន្ទប់ ជួល ក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌសែនសុខ បានឱ្យដឹងថា ជនសង្ស័យ សុខ ម៉ាប់ អាយុ ២៧ឆ្នាំ មានមុខរបរ ជាអ្នករត់ម៉ូតូឌុបមាន ប្រពន្ធ និងកូន ២នាក់ នៅក្នុងបន្ទប់ត្រូវបាន សមត្ថកិច្ច ត្រៀមបញ្ជូនទៅកាន់តុលាការ ក្រោយពីសាច់ញាតិនារីរងគ្រោះ ដែលជា មនុស្សមិនសូវគ្រប់ទឹក បានដាក់ពាក្យបណ្ដឹង ពីបទ ចាប់រំលោភសេពសន្ថវៈ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ បានថ្លែងថា នារីរងគ្រោះឈ្មោះ ហ.ប អាយុ ២៩ឆ្នាំ រស់ នៅបន្ទប់ជួលក្បែរជនសង្ស័យ ។ បើតាម សមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើត ហេតុ ជនរងគ្រោះបានសម្ងំដេកនៅក្នុងបន្ទប់ តែម្នាក់ឯង ខណៈដែលសាច់ញាតិមិននៅ ផ្ទះ ពេលនោះជនសង្ស័យឆ្លៀតឱកាសក៏ចូល ទៅក្នុងបន្ទប់ រួចហើយធ្វើសកម្មភាពចាប់ រំលោភនារីរងគ្រោះបានសម្រេចចំនួន ២ ដង។ក្រោយពីមានរឿងខាងលើនេះកើតឡើង សាច់ញាតិនារីរងគ្រោះបានដឹងហើយ ក៏ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ទើបឈាន ទៅដល់ការចាប់ខ្លួនជូនសង្ស័យនេះតែម្ដងទៅ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល