យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ នៅក្នុងប្រទេសអូស្រា្ដលី កាលពីពេល
ថ្មីៗនេះថា ព្រៃឈើជាច្រើនបាននឹងកំពុងបាត់បន្ដិចម្ដងៗ ដែលនេះគឺបញ្ហាមួយ ដែលយើង
ទាំងអស់គ្នា កំពុងមានការព្រួយបារម្មណ៍ និងភ័យខ្លាចយ៉ាងខ្លាំង។

ដើមឈើធំៗ មានអាយុកាលរាប់រយឆ្នាំ ដែលគេខា្លចនិងការបាត់បង់

លោក David Lindenmayer សាស្រ្ដាចារ្យនៃសាលកវិទ្យាល័យជាតិ អូស្រ្ដាលីបានមានប្រ
សាសន៍ថា ការបាត់បង់ព្រៃឈើ គឺមិនដូចមុនឡើយ ពោលកាលពីសម័យមុនព្រៃឈើអាច
ដួលរលំ និងងាប់ទៅបាន នៅពេលដែលវាមានអាយុចាប់ពី ១០០ ទៅ ១៣០ឆ្នាំឬលើស
ពីនេះក៏មាន។ លោកបានបន្ដថា ពេលបច្ចុប្បន្ននេះ ការបាត់បង់ព្រៃឈើ គឺមានកត្ដាច្រើន
ណាស់ រូមមានដូចជា ភ្លើងឆេះព្រៃ ខ្យល់ព្យុះ គ្រោះរំាងស្ងួត ការដុតព្រៃធ្វើកសិកម្ម និងជា
ពិសេសគឺ កាប់ព្រៃបែបអណាធិបតេយ្យ ពីសំណាក់ជនខិលខូច និងអ្នកមានអំណាច
មួយចំនួន។

ព្រៃដែលគេកាប់ និងដុតនៅក្នុងប្រទេសអូស្រ្ដាលី

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ដ នៃប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក ក៏បាន
បញ្ចេញនូវការព្រួយបារម្មណ៍ នៃការាបាត់បង់ព្រៃឈើនេះដែរ។ ការបាត់បង់ព្រៃឈើគឺអាច
បណ្ដាលអោយមានបញ្ហាធ្ងន់ធ្ងរមួយចំនួនដូចជា ការកើនឡើងនូវបាតុភូតធម្មជាតិដែលរូម
មាន ទឹកជំនន់ ខ្យល់ព្យុះកាន់តែញឹកញាប់ ការបាក់ច្រុះនៃដី ភ្លៀងមិនទៀងទាត់ជាពិសេស
គឺ ការកើនឡើងនូវកំដៅផែនដី តែម្ដង ដែលបញ្ហាទាំងអស់កំពុងគម្រាមកំហែងយ៉ាងខ្លាំង
ក្លា ដល់អាយុជីវិតសត្វ និងមនុស្ស។

ដោយ៖ នារី
ប្រភព៖ research