(ភ្នំពេញ)៖ តារាសម្ដែងមានមន្តស្នេហ៍ អ្នកនាង សារ៉ាយ សក្ខណា បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះរឿងដែលនាងបានធ្វើឲ្យខកខានការងារ រហូតដល់ទៅ២កន្លែង ក្នុងថ្ងៃតែមួយ ព្រោះតែបញ្ហាសំបុត្រយន្តហោះយឺតយ៉ាវ ហើយបានក្លាយជាបទពិសោធដ៏ឈឺចាប់មួយសម្រាប់នាង ក្នុងជីវិតជាអ្នកសិល្បៈដែលតែងតែគោរពពេលវេលាការងារ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ជាការពិតតារាសម្ដែងកូនមួយ អ្នកនាង សារ៉ាយ សក្ខណា ត្រូវជាប់ថតរឿងឲ្យផលិតកម្មក្នុងស្រុកនានា ជាប់ជាប្រចាំ មុនពេលនាងត្រឡប់ទៅនៅអាមេរិកវិញ ព្រោះនាង នៅតែមានទីផ្សារខ្ពស់ក្នុងវិស័យភាពយន្ត ដោយសារតែសមត្ថភាព ដ៏ប៉ិនប្រសប់របស់នាង។ ប៉ុន្តែក្នុងករណីមានការងារផ្សេងដែលនាងទទួលរួចហើយចង់ឬមិនចង់នាងទុកការងារថតកុនមួយឡែកសិន ព្រោះការងារផ្សេង ក៏សំខាន់ដូចគ្នា។

ជាក់ស្ដែង កាលពីចុងសប្ដាហ៍កន្លងទៅ អ្នកនាង សារ៉ាយ សក្ខណា ត្រូវបានគេអញ្ជើញឲ្យចូលរួមដើរម៉ូដ ក្នុងកម្មវិធីសប្បុរសធម៌មួយ លើទឹកដីអង្គរ ជាមួយក្រុមបង្ហាញម៉ូដ «ខេមបូឌាសូភើម៉ូឌែល» ដើម្បីស្វែងរកថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផា។ ប៉ុន្តែគួរឲ្យសោកស្ដាយ ព្រោះនាងត្រូវអវត្តមាន ព្រោះតែកក់សំបុត្រយន្តហោះ ភ្នំពេញសៀមរាបយឺត រហូតខកការងារដល់ទៅពីរកន្លែងក្នុងថ្ងៃតែមួយ ខណៈមួយកន្លែងទៀត គឺនាងត្រូវថតឲ្យសំអាងការមួយចំនួន ក្នុងខេត្តសៀមរាបដូចគ្នា។

តថ្វីត្បិតតែអ្នកនាង សារ៉ាយ សក្ខណា ខកខានមិនបានដើរម៉ូដក្នុងកម្មវិធីសប្បុរធម៌នោះមែន និងថតឲ្យសំអាងការមែន ប៉ុន្តែនាងនៅតែធ្វើដំណើរទៅខេត្តសៀមរាប ក្នុងថ្ងៃណាមួយ ដើម្បីបន្តថតឲ្យសំអាងការនានាក្នុងក្រុងនេះ ព្រោះការងារនេះ អាចពន្យាពេលបាន ហើយនាងក៏សន្យាថា នឹងទទួលការងារនេះ ឲ្យរួចរាល់ផងដែរ។

តារាសម្ដែងរាងស្រឡូន អ្នកនាង សារាយ សក្ខណា បាននិយាយទាំងអារម្មណ៍សោកស្ដាយថា «នេះជាលើកទី១ហើយ ដែលនាងធ្វើឲ្យខកការងារគេ ដល់ទៅពីរកន្លែង ក្នុងថ្ងៃតែមួយ ដោយទីមួយ គឺកន្លែងថត ទីពីរ គឺកន្លែងដើរម៉ូដ!»។

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង