(ភ្នំពេញ)៖ អំណោយរួមមាន គ្រឿងឧបភោគបរិភោគ រួមនិងសម្ភារប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួន របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបាន លោក ជា ពិសី អភិបាលនៃគណៈអភិបាល ខណ្ឌឫស្សីកែវ និងជាអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដោយមានការរួមដំណើរ ពីមន្ត្រីក្រោមឱវាទ សាលាខណ្ឌជាច្រើននាក់ នាល្ងាចថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៦នេះ បានពាំនាំយកទៅចែកជូនពលរដ្ឋខ្មែរ ឥស្លាមដែលក្រីក្រងាយរងគ្រោះ មានអ្នកផ្ទុកមេរោគអេដ៍ ពិការភាព និងចាស់ជរាចំនួន២០គ្រួសារ ដែលមកពី៤ភូមិរួមមានភូមិ១ ភូមិ២ ភូមិ៣ និង ភូមិ៤ ស្ថិតក្នុងបរិវេណព្រះវិហ៊ាឥស្លាម គីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ជា ពិសី បានថ្លែងថាចំពោះអំណោយ ដែលបានចែកជូនបងប្អូន ប្រជាពលរដ្ឋនាពេលនេះ គឺជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វីត្បិតមិនមានចំនួនច្រើន ក៏ពិតមែនប៉ុន្តែអំណោយទាំងនេះ ក៏អាចជួយដោះនូវជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋបានមួយចំនួនផងដែរ។

ដោយឡែកអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយណែនាំទៅបងប្អូន ប្រជាពលរដ្ឋត្រូវខិតខំប្រឹងប្រែងថែទាំសុខភាព របស់ខ្លួនឲ្យបានល្អ ត្រូវមានអនាម័យដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ពីព្រោះដើម្បីជាសវាងការឆ្លងជំងឺ ដង្កាត់ផ្សេងៗជាដើមនោះ។

លោក ជា ពិសី បានបន្តថា អំណោយដែលចែកជូនបងប្អូន ក្រុមគ្រួសារផ្ទុកមេរោគអេដស៍ ពិការភាព និងចាស់ជរា ងាយរងគ្រោះនាល្ងាចនេះ រួមមានមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម ម៊ីចំនួន១កេស ត្រីខ១យួរ (ស្មើ១០កំប៉ុង) ឃីត១រួមមាន (ក្រមា១ សារុង១ ម៊ុង១ ភួយ១) ចានស្រាក់ចំនួន១ ព្រមទាំងថវិការចំនួន៣០០០០រៀល (បីម៉ឺនរៀលផងដែរ)៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី