(ភ្នំពេញ)៖ នាវេលាម៉ោង៩៖៣០នាទីព្រឹកនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅសិង្ហបុរី ដើម្បីប្រកួតមិត្តភាពជាមួយក្រុមម្ចាស់ផ្ទះនៅទីនោះ នាថ្ងៃទី១៣ ខែវិច្ឆិកាចុងសប្ដាហ៍នេះ ដើម្បីជាការកម្ដៅសាច់ដុំ និងពង្រឹងសមត្ថភាពត្រៀមចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2016 នៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០-២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ដំណើរទៅសិង្ហបុរីនេះ គឺមានសមាជិកត្រឹមតែ ២៣នាក់ប៉ុណ្ណោះ បន្ទាប់ពីលោក Lee Tae Hoon បានសម្រេចកាត់កីឡាករ ៣នាក់ចេញពីបញ្ជីឈ្មោះកីឡាករ ២៣នាក់ចុងក្រោយ រួមមានខ្សែការពារ សរ ពិសិដ្ឋ និងអ្នកចាំទី អ៊ុ វិចិត្រ មកពីក្រសួងការពារជាតិ និងខ្សែប្រយុទ្ធ ទុំ សារាយ មកពីណាហ្គាវើល។ ដូច្នេះបន្ទាប់ពីប្រកួតចប់ជាមួយសិង្ហបុរី ក្រុមគោព្រៃកម្ពុជា នឹងបន្ដដំណើរទៅមីយ៉ាន់ម៉ាតែម្ដង ដើម្បីប្រកួតពានកម្រិតអាស៊ានខាងលើ ដោយមានគូប្រជែងវៀតណាម ម៉ាឡេស៊ី និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង