អ្នកប្រហែលជាចង់ធ្វើការទាមទារ តវ៉ាចំពោះ ការចុចប៊ូតុង Dislike នៅលើ Facebook ដែលនេះគឺជាការមិន ពិត ហើយមិត្តភក្តិរបស់អ្នកនៅលើ Facebook និងមិនចូលចិត្តអ្នក។ តើមូលហេតុអ្វី បានជាដូច្នេះ ? នេះគឺ ពីព្រោះតែនៅពេលដែលអ្នកចុច លើប៊ូតុង Dislike អ្នកនឹងបញ្ជូន Virus ទៅកាន់ពួកគេ។
អ្នកជំនាញខាង Facebook បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ប្រសិនបើអ្នកប្រើប្រាស់ Facebook ទាំងអស់ ទទួលបានសារដើម្បីដំណើរការ ប៊ូតុង Dislike រួចចុចលើវាដើម្បីដំណើរការ នោះសារនេះដដែលនឹងត្រូវបាន ផ្ញើទៅកាន់មិត្តភក្តិផ្សេងទៀតដោយស្វ័យប្រវត្តិ ដែលនេះគឺជា Virus ដូច្នេះត្រូវតែប្រុងប្រយ័ត្ន។
សារដែលអ្នកនឹងទទួលបានគឺមានលក្ខណៈដូចនេះ ដែលវាងាយស្រួលអោយអ្នកដែលប្រើប្រាស់ Facebook ទាំងអស់យល់ច្រឡំ។
ខាងក្រុមហ៊ុន Facebook បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនមិនបានបង្កើត ប៊ូតុង Dislike នោះទេ ដូច្នេះ សូមកុំយល់ច្រឡំអោយសោះ ហើយបើទោះជាមិត្តដែលអ្នកស្គាល់ច្បាស់ ផ្ញើវាមកអ្នកក៏ដោយ អ្នកមិនត្រូវ ចុចលើប៊ូតុងនោះឡើយ ព្រោះវាគឺជា Virus។