ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ កាលពីវេលាព្រឹកមិញ ម៉ោង ១១ និង ៣០ នាទីថ្ងៃត្រង់នេះ បានគូស បញ្ជាក់អោយដឹងថា ក្រោយពីមានការតាមដាន ស៊ើបអង្កេត ជាផ្លូវការ រហូត ដល់រកឃើញភស្តុតាងសព្វ គ្រប់ហើយនោះ អ្នកគ្រូពេទ្យ ផ្នែក សម្ភពម្នាក់ ត្រូវបានរកអោយឃើញថា ប្រឈមនឹងការកាត់ទោស ប្រ ហារជីវិត ខណៈរងនូវការ ចោទប្រកាន់ ពីបទ ធ្វើការជួញដូរទារកខុសច្បាប់ ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន បន្តអោយដឹងថា ជនជាប់ចោទដែលជា អ្នកគ្រូពេទ្យ សម្ភពម្នាក់ នោះមានឈ្មោះថា Zhang Shuxia ជាអ្នកគ្រូពេទ្យម្នាក់ បម្រើការងារ នៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅ ឯខេត្ត Shaanxi ភាគពាយព្យ ប្រទេសចិន ។ ស៊ិនហួរ ដែលជា ទីភ្នាក់ងារ សារព័ត៌មានរដ្ឋចិន អះអាង បន្ថែមអោយដឹងថា កាលពីពេលកន្លងទៅ លោកស្រី Shuxia ត្រូវបាន ក្រុមមន្រ្តីប៉ូលីសនាំខ្លួន ទៅកាន់ តុលាការកំពូលរបស់ប្រទេសចិន Weinan Intermediate People's Court ដើម្បីធ្វើការសាកសួរចម្លើយ ស្របពេលដែលពេលនោះ ការតាមដាន ស៊ើបអង្កេត នៅតែបន្តមាននៅឡើយ ដើម្បី បន្តធ្វើការស្រាវ ជ្រាវ ស្វែងរក ភស្តុតាង។

គួរបញ្ជាក់ផងដែរថា មិនបានប៉ុន្មានខែ ស្រួលបួលផង បន្ទាប់ពីធ្វើការ តាមដានស៊ើបអង្កេត រកឃើញនូវ ភស្តុតាងហើយនោះតុលាកំពូលប្រទេសចិន កាលពី វេលាព្រឹក ថ្ងៃទី ១៤ មករា ឆ្នាំ ២០១៤ នេះ ក៏បាន សម្រេចកាត់ក្តី ដោយធ្វើការកាត់ទោស លោកស្រី ប្រហារជីវិត ខណៈមានការចោទប្រកាន់ ពីបទធ្វើការ ជួញដូរ ទារក ៧ នាក់។ យ៉ាងណាមិញ បើតាមការដឹង ពីតុលាការក្នុងស្រុក អោយដឹងថា មិនទាន់មាន ករណី ប្រហារជីវិតភ្លាមៗនោះទេ ពោលគឺ មានការលើកលែងទោស ដោយមានការពន្យាពេលក្នុងការ កាត់ទោស ប្រហារជីវិត ដល់ទៅ ២ ឆ្នាំ នោះបានន័យថា ២ ឆ្នាំក្រោយ ទើបធ្វើការកាត់ទោស ប្រហារជីវិត

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ