គ្រោះថ្នាក់ដ៏សាហាវមួយប្រភេទដែលបណ្ដាលឱ្យមនុស្សស្លាប់ស្ទើរតែគ្រប់ករណី នោះគឺ រថយន្ដធ្លាក់ចូលទឹកជ្រៅ ដូចជាទឹកទន្លេ បឹង សមុទ្រ។ល។ ករណីនេះ កើនមានច្រើននៅតាមដងផ្លូវកោង ផ្លូវចោត ក្បែរទន្លេ បឹង ឬសមុទ្រ។ ប្រសិនសំណាងអាក្រក់ មានគ្រោះថ្នាក់បែបនេះកើតឡើង តើយើងត្រូវធ្វើបែបណា ដើម្បីបានរួចផុតពីក្ដីមរណា?

ដើម្បីសង្គ្រោះខ្លួនឯង ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់រថយន្ដចូលទឹកជ្រៅ ប្រការដំបូងដែលយើងត្រូវក្ដាប់ឱ្យបានច្បាស់ នោះគឺបញ្ហាអ្វីខ្លះនឹងកើតឡើង នៅពេលរថយន្ដលិចទៅក្នុងទឹក។ ក្នុងករណីនេះ កាយវិការកាន់ចង្កូតអាចសម្រេចការស្លាប់រស់របស់យើង។ នៅពេលគ្រោះថ្នាក់កើតឡើង យើងត្រូវកាន់ចង្កូតទៅតាមទីតាំង ដូចម៉ោង ៩ និងម៉ោង ។ ប្រសិនកាន់ចង្កូតលើកន្លែងផ្សេង ការប៉ះទង្គិចនឹងធ្វើឱ្យពោងសុវត្ថិភាពត្រូវផ្ទុះចេញក្នុងអំឡុង ០,០៤វិនាទី ក្នុងស្ថានភាពនេះ យើងនឹងត្រូវរងរបួសធ្ងន់ ប្រសិនទុកឱ្យដៃ ប៉ះទង្គិចនឹងមុខ។

ជាធម្មតា រថយន្ដមួយគ្រឿង នៅពេលធ្លាក់ចូលទឹក វានឹងលិចបាត់ចូលក្នុងទឹក បន្ទាប់ពីរយៈពេល ចាប់ពី ៣០វិនាទី ដល់ ២នាទី។ អំឡុងពេលនេះ ក៏ជារយៈពេលដ៏មានតម្លៃ ដើម្បីឱ្យយើងអាចចាកចេញពីគ្រោះថ្នាក់។ ក្នុងពេលធ្លាក់ចុះទឹក ម៉ាស៊ីនរបស់រថយន្ដនឹងដំណើរការបាន ៣នាទីបន្ថែមទៀត មុនពេលលិចបាត់។

ខាងលើនេះគឺជារយៈពេលដែលយើងអាចប្រើប្រាស់ដើម្បីបើកបង្អួចរងយន្ដ ក្នុងករណីសំណាងល្ហបំផុត។ ចុងក្រោយ នៅសល់តែ ពី ៦០ ទៅ ១២០វិនាទី ទឹកនឹងជ្រាបចូលពេញ។ ក្រោយរយៈពេលនេះ យើងនឹងមិនមានវត្តមាននៅក្នុងលោកនេះទៀតទេ។

បណ្ឌិត Gordon Giesbrecht អ្នកឯកទេសស្ដីអំពីគ្រោះថ្នាក់ក្រោមទឹក បានឱ្យដឹងថា គន្លឹះដែលនាំឱ្យយើងអាចនៅមានជីវិតក្នុងករណីគ្រោះថ្នាក់ប្រភេទនេះ នោះគឺ S-C-W-O (អង្សរកាត់ភាសាអង់គ្លេស គឺ ខ្សែក្រវាត់សុវត្ថុភាព កុមារ បង្អួច ចេញក្រៅ)។

ជំហានទីមួយ បន្ទាប់ពីធ្លាក់ចុះទឹកភ្លាម យើងត្រូវដោះខ្សែក្រវាត់សុវត្ថិភាព ឆ្លៀតពេលអគ្គិសនីក្នុងរថយន្ដនៅដំណើរការ ត្រូវបើកបង្អួចជាបន្ទាន់ ដើម្បីចាកចេញ។ ប្រសិនមិនបាន យើងត្រូវប្រើរបស់រឹង ដូចជាម៉ាឡេត វីសធំ ញញួរ ឬស្បែកជើងកែង ដើម្បីបំបែកកញ្ចក់។ កញ្ចក់ដែលយើងត្រូវកំទេច គឺកញ្ចក់បង្អួច ហើយចំណុចកណ្ដាលរបស់វា គឺងាយស្រួលបំបែកជាងគេ។ ប្រសិនយើងបំបែកកញ្ចក់បាំងខ្យល់ នោះគឺជាការឆោតល្ងង់បំផុតដែលនឹងធ្វើឱ្យយើងស្លាប់។

ក្នុងករណីដែលវិធីខាងលើមិនអាចធ្វើបាន នោះដាច់ខាតមិនត្រូវស្លន់ស្លោនោះទេ។ យើងត្រូវរង់ចាំឱ្យទឹកចូលរៀបនឹងពេញរថយន្ដ ទើបដកដង្ហើមឱ្យជ្រៅ រង់ចាំឱ្យទឹកចូលពេញរថយន្ដ រួចឆ្លៀតប្រើប្រាស់សម្ពាធទឹក ដើម្បីបើកទ្វាររថយន្ដ ហើយហែលយ៉ាងលឿនមកក្រៅ។ ប្រសិនមិនដឹងត្រូវហែលទៅទិសខាងណា នោះយើងអាចមើលពពុះទឹក រួចហែលទៅតាមក្រោយ វានឹងនាំយើងដល់កន្លែងសុវត្ថិភាព។

ចុងក្រោយ បន្ទាប់ពីបានឡើងគោក យើងត្រូវហៅឱ្យគេជួយសង្គ្រោះជាបន្ទាន់ ព្រោះថា យើងប្រហែលបានត្រូវរងរបួសធ្ងន់ ដោយមិនដឹងខ្លួន ដោយសារតែ អ័រម៉ូន adrenaline ក្នុងរាងកាយមិនធ្វើឱ្យយើងមានការឈឺចាប់ភ្លាមៗ ក្រោយពីបានរួចជីវិត។

ដោយ ៖ តារា
ប្រភព ៖ KH