(អៀរឡង់)៖ សេវាកម្មសុខាភិបាលប្រទេសអៀរឡង់ នៅថ្ងៃពុធនេះ បានឲ្យដឹងថា ២ករណីនៃវីរ៉ុស Zika ជាលើកដំបូងបានកើតឡើង នៅក្នុងប្រទេសរបស់ខ្លួន នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។

សេចក្តីរាយការណ៍នេះ បានធ្វើឡើងក្រោយ២ថ្ងៃ បន្ទាប់ពីវីរ៉ុស ដែលកើតចេញពីសត្វមូសមួយនេះ ត្រូវបានប្រកាសថា ជាគ្រោះអាសន្នសុខភាពរបស់ពិភពលោក ដោយអង្គការសុខភាពពិភពលោក (WHO) ។ មនុស្សទាំងពីរនាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីវីរ៉ុស Zika នេះ បានធ្វើដំណើរទៅកាន់តំបន់អាមេរិកឡាទីន ជាតំបន់ដែលរងផលប៉ះពាល់ នៃការរីករាលដាលពីវីរ៉ុសមួយនេះ។ អ្នកផ្ទុកវីរ៉ុសទាំង ២នាក់ បច្ចុប្បន្ននេះត្រូវបានគេជឿជាក់ថា មានសុខភាពល្អ ហើយបានជាសះស្បើយពីជំងឺវិញហើយ៕

- អាន ៖ បែកធ្លាយ Zika ឆ្លងតាមរយៈការ "រួមភេទ" ហើយ

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី