CamNews

ប្រជាពលរដ្ឋនៅ ជាយដែនផ្អើលមើល សត្វសុនខ(ឆ្កែ) មួយក្បាលកើតកូន ចេញមកជាស្វា ច្រមុះដំរី

បន្ទាយមានជ័យ៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ ភាពភ្ញាក់ផ្អើលមួយ បានធ្វើឲ្យមនុស្សស្ទើរតែ មួយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទៅ ចោមរោមមើល សត្វសុនខ(ឆ្កែ) មួយក្បាលកើតកូន ចេញមកជាស្វា ច្រមុះដំរី មាន អ្នកខ្លះតាមសុំទិញក្នុង តម្លៃរាប់រយដុល្លារ ខ្លះបានអុធធូបបន់ស្រន់ សុំសេចក្តីសុខ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣នេះ។

ស្ត្រីម្នាក់ឈ្មោះ មួយជាអាជីវករលក់ដូរនៅ ផ្សារ៉ាថ្មីនិងជាម្ចាស់សត្វសុនខ(ឆ្កែ) បានឲ្យដឹងថា ឆ្កែរបស់គាត់ កាលពីយប់មិញ កើតកូនមកចំនួន០៦ក្បាល់ អាកូនទី៦ មានលក្ខណះចំឡែក ពីគេហើយ ពុំដែលឃើញ ពុំមិន មកផងដែរ វាសប្បុរពណ៌ខ្មៅ មានមុខជាស្វា និងមានច្រមមុះជារាងប្រមោយ សត្វដំរី ។

លោកស្រីបានបន្តថា មុនពេលកើតហេតុលោកស្រី បានធ្លាក់ខ្លួនឈឺជាច្រើនខែ រហូតដល់វៀច មាត់ វៀចករ ទាំងមិនដឹងមូលហេតុ ស្រាប់តែយប់មិញថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ នេះនៅពេលឆ្កែរបស់គាត់ កើតកូនមក គាត់ ដែលកំពុងឈឺងើបមិន រួចក៏បានធូរស្រាលនិង ឈប់វៀចមាត់ ទៀតផងដែរ។

ហេតុការណ៍នេះបានធ្វើឲ្យមនុស្សម្នាជាច្រើន  ផ្អើលទៅចោមរោមមើល សុំថតរូបទុកមើល និងយកទៅបង្ហោះតាម បណ្តាញ អ៊ិនធើណេតផ្សេងៗ ព្រោងព្រាត ខ្លះសុំទិញទុកធ្វើ កូនក្រកដាក់ កន្លែងរកស៊ី អ្នកខ្លះបានអុធធូប បន់ស្រន់ សុំសេចក្តីសុខ និងសុំទឹកមន្តជាដើម។ ពេលនេះសត្វសុនខ (ឆ្កែ) នោះបានស្លាប់ហើយ ម្ចាស់ក៏មិនបាន លក់ ឲ្យនរណាដែរ គឺគាត់រៀបចំធ្វើបុណ្យឲ្យ ព្រោះវានាំសំណាងឲ្យគាត់បានជាសះស្បើយនឹង ជម្ងឺដែលឈឺរ៉ាំរ៉ៃ អស់ជាច្រើន ខែកន្លងមក ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល