(ស៊ីរី)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាតិលោក Vitaly Churkin នៅថ្ងៃពុធនេះបានឲ្យដឹងថា នាពេលនេះសង្រ្គាមបង្ហូរឈាមនៅក្នុងទីក្រុងអាឡេប៉ូ នៃប្រទេស៊ីរីត្រូវបានបញ្ចប់ ដោយសកម្មភាពយោធាទាំងឡាយត្រូវបានផ្អាកទាំងស្រុងហើយ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងពួកឧទ្ទាម និងកងកម្លាំងរបស់រដ្ឋាភិបាលស៊ីរីអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។

នៅទីបំផុតកងទ័ពរដ្ឋាភិបាលរបស់លោក អាស្សាដ បានវាយដណ្តើមកាន់កាប់តំបន់ចុងក្រោយនៃទីក្រុងអាឡេប៉ូ ដែលបានស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលយកមកវិញដោយជោគជ័យ ហើយកិច្ចព្រមព្រៀងគ្នាក៏ត្រូវបានបង្កើតដើម្បីអនុញ្ញាតឲ្យ ពួកឧទ្ទាមចាកចេញពីទីក្រុងដ៏អភ័ព្វនេះដោយសុវត្ថិភាព ហើយពួកគេដ៏បានយល់ស្របតាមកិច្ចព្រមព្រៀងគ្នានេះ ប៉ុន្តែប្រជាជនស៊ិវិលក៏ត្រូវទទួលបានការអនុញ្ញាតឲ្យចាកចេញផងដែរបើពួកគេចង់។

គួរបញ្ជាក់ដែរថា ការដណ្តើមបានមកវិញនូវទីក្រុងអាឡេប៉ូ គឺជាជោគជ័យដ៏ធំបំផុតសម្រាប់ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ នៅក្នុងសង្រ្គាមដែលបានអូសបន្លាយអស់រយៈពេល ០៦ឆ្នាំមកហើយនេះ និងបានសម្លាប់ជីវិតមនុស្ស មិនតិចជាង ៤សែននាក់ និងបានបន្សល់ទុកឲ្យប្រជាជនស៊ីរី (ដែលដំបូងឡើយមានដល់ទៅ២២លាននាក់) ជាងពាក់កណ្តាលរស់នៅជារៀងរាល់ថ្ងៃ ដោយអាស្រ័យលើជំនួយពីអន្តរជាតិ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង

ប្រភព ៖ ប៊ីប៊ីស៊ី