ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរប្រទេសថៃ គូសបញ្ជាក់ ថ្ងៃច័ន្ទដើមសប្តាហ៍នេះ អោយដឹងថា ក្រុមការ ងាររបស់ខ្លួន បានប្រទះឃើញគ្រាប់បែក មិនទាន់ផ្ទុះ នៅកណ្តាលទីក្រុងបាងកក ខណៈបរិបទរក ឃើញគ្រាប់បែកលើកនេះ ត្រូវបានគេមើលឃើញជាក់ស្តែងអោយដឹងថា មានរយៈពេល ១សប្តាហ៍ ក្រោយពីមានការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្សហោច ណាស់ ២០ នាក់ នៅ ទីសក្ការៈបូជា មួយកន្លែងក្នុងក្រុងបាងកក ។

លោក Kamthorn Aucharoen មេបញ្ជាការប៉ូលីសក្រុង លើកឡើងអោយដឹងថា ៖ ពួកយើងទទួល បានរបាយការណ៍ វេលារសៀលថ្ងៃច័ន្ទនេះថាមានគ្រាប់បែក នៅ Sukhumvit 81 ខ្ញុំបានចុះទៅត្រួត ពិនិត្យនិងរកឃើញវត្ថុតាងជាក់ស្តែង គ្រាប់បែកមិនទាន់ផ្ទុះ ។ គ្រាប់បែកនោះ ត្រូវបាន ទុកចោល នៅក្នុងផ្ទះកម្មករសាងសង់មួយកន្លែង ក្រោយចុះអន្តរាគមន៍ ពួកយើងបាន បំផ្ទុះវាចោលជាផ្លូវការ ដោយគ្មាននរណាម្នាក់ទទួលរងរបួសនោះទេ ។ យ៉ាងណាមិញ ប្រភពដដែល បន្តអោយដឹងថាករ ណីវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីសប្តាហ៍កន្លងទៅនេះ គឺជាការវាយប្រហារ អាក្រក់បំផុត ខណៈជនដៃដល់ អាជ្ញាធរប្រទេសថៃ កំពុងតែតាមប្រមាញ់យ៉ាងសស្រាក់សស្រាំជាទីបំផុត ៕

- អាន ៖ យុវនិស្សិតច្បាប់ វ័យក្មេង វ័យទើប ១៩ ឆ្នាំ ស្លាប់ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក នៅ Bangkok

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA